ប្រទេសថៃមានករណីថ្មីនៃវីរុសកូវីដ១៩ ចំនួន ៧ករណី និងស្លាប់បន្ថែម ២នាក់
យោងតាមការចុះផ្សាយរបស់ បាងកកប៉ុស្ដិ៍ សម្រាប់ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានរកឃើញករណីថ្មីតែ ៧នាក់ ប៉ុណ្ណោះនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ប៉ុន្តែមានករណីស្លាប់បន្ថែម ២នាក់។ តួលេខនេះនាំឱ្យចំនួនករណីឆ្លងសរុបនៅថៃកើនដល់ ២,៩៣៨នាក់ និងស្លាប់សរុប ៥៤នាក់។ ចំនួនអ្នកឆ្លងថ្មីរយៈពេល ២ថ្ងៃជាប់គ្នានេះ មានភាពល្អប្រសើរឡើង ដោយករណីមានត្រឹមតែ ១ខ្ទង់។

ប៉ុន្តែយ៉ាងណាចាប់តាំងពីការធ្វើតេស្តមានកំណត់ ចំនួនពិតប្រាកដនៃការឆ្លងអាចមានច្រើនជាងនេះ។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់ COVID-19 បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំង២ ករណីស្លាប់ទី១ គឺជាពាណិជ្ជករជនជាតិថៃ អាយុ ៥២ឆ្នាំ ដែលបានចូលរួមសិក្ខាសាលាជាមួយអ្នកឆ្លងពីមុន។ ចំណែកទី២ គឺជាស្ត្រីថៃ អាយុ ៦៣ឆ្នាំ ដែលបើកភោជនីយដ្ឋាន ធ្វើការជាអ្នកគិតលុយ និងមានជំងឺធាត់។ ប្តី និងសាច់ញាតិរបស់គាត់ក៏ធ្លាប់បានឆ្លងវីរុសមុនគាត់ដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍