កូវីដ-១៩
សាំងហ្គាពួររកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ៥២៨នាក់បន្ថែម ដែលនាំឱ្យចំនួនសរុបកើនដល់ ១៤,៩៥១ករណី
BY autoadmin
April 28, 2020
សាំងហ្គាពួរបានរាយការណ៍ករណីថ្មីចំនួន ៥២៨ករណី នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ១៤,៩៥១នាក់។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពជាបឋមថា ភាគច្រើននៃករណីថ្មីគឺអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស ហើយមានតែ ៨ ករណីប៉ុណ្ណោះ ដែលជាជនជាតិសាំងហ្គាពួរ ឬអ្នករស់នៅអចិន្ត្រៃយ៍។

ក្រសួងសុខាភិបាលសាំងហ្គាពួរបានបន្ថែមថា សេចក្តីលម្អិតនៃករណីទាំងនេះ និងព័ត៌មានថ្មីៗនឹងត្រូវចែករំលែកតាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃដែលនឹងត្រូវចេញផ្សាយនៅយប់នេះ។ ក្រសួងនឹងបន្ថែមការធ្វើតេស្ដតាមបណ្ដាវិស័យសំខាន់ៗ មន្រ្តីជួរមុខ និងអ្នកដែលធ្លាប់មានទំនាក់ទំនងជាមួយអ្នកជំងឺបន្ថែមទៀត ដើម្បីទប់ស្កាត់ការរាយដាលកាន់តែខ្លាំង។ សម្រាប់ករណីស្លាប់វិញសាំងហ្គាពួរមានតែ ១៤នាក់ប៉ុណ្ណោះ៕


អត្ថបទ៖ លីដា
ប្រភព៖ CNA