កូវីដ-១៩
ករណីកូវីដ១៩ នៅអាមេរិកពេលនេះ កើនលើសពី ១លាននាក់ហើយ ខណៈតួលេខទូទាំងពិភលោកមានច្រើនជាង ៣លាននាក់
BY autoadmin
April 29, 2020
របាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins បាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនសរុបនៃការឆ្លងវីរុស COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ៣,០៩០,០០០នាក់ ដោយសហរដ្ឋអាមេរិកតែមួយ មានការឆ្លងរហូតដល់ ១,០០៤,៩០៨ករណី។ ឥឡូវនេះប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ កំពុងពិចារណាថាពេលណា និងរបៀបណា ដើម្បីបន្ធូរបន្ថយការជាប់គាំង និងបន្ដសកម្មភាពសេដ្ឋកិច្ចឡើងវិញ។

តួលេខការឆ្លងនៅអាមេរិកកើនឡើង ២ដង ចាប់តាំងពីថ្ងៃទី១១ ខែមេសា ដែលកាលនោះមាន ៥០០,០០០ ករណីត្រូវបានបញ្ជាក់ ហើយយ៉ាងហើចណាស់មាន ២០,០០០ ករណីកំពុងត្រូវបានបញ្ជាក់ជារៀងរាល់ថ្ងៃ។ អភិបាលក្រុងនៅរដ្ឋ Florida ក៏ត្រៀមនឹងធ្វើការប្រកាសនៅថ្ងៃពុធនេះ ដើម្បីប្រកាសថានឹងគួរតែបន្ធូរបន្ថយការរឹត្បឹត ឬយ៉ាងណា។ ចំណែកទីក្រុង New York ដែលមានការផ្ទុះឡើងច្រើនបំផុតនៅអាមេរិក នឹងបន្ដការរឹតត្បឹតរបស់ខ្លួនរហូតដល់ថ្ងៃទី១៥ ខែឧសភា៕



អត្ថបទ៖ លីដា
ប្រភព៖ NHK