ក្រុមហ៊ុន DKSH ផ្តល់អំណោយដល់គ្រូពេទ្យជួរមុខដែលកំពុងប្រយុទ្ធប្រឆាំងនឹងកូវីឌ១៩ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នូវឱសថសារវ័ន្តនិងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ចំនួន ៤០០ ឈុត
- April 24, 2020
ភ្នំពេញថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២០ – ក្រុមហ៊ុន DKSH ជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេដោយផ្តោតលើទ្វីបអាស៊ី បានផ្តល់អំណោយឱសថសារវ័ន្តនិងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ចំនួន៤០០ ឈុត ដើម្បីជាជំនួយដល់គ្រូពេទ្យជួរមុខផ្នែកប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ។ អំណោយនេះត្រូវបានប្រគល់ជូនលោកសាស្រ្តាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងសហការី ជាមួយអ្នកគ្រប់គ្រងនិងបុគ្គលិកក្រុមហ៊ុន DKSH Cambodia ។

ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ យើងគ្រប់គ្នាខិតខំពុះពារយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដោយអនុវត្តន៏តាមការណែនាំនិងបទបញ្ញត្តិផ្សេងៗពីអង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាល និង រដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនេះ DKSH ដែលជាអ្នកផ្តល់សេវាថែរក្សាសុខភាពដ៏ធំមួយនៅក្នុងប្រទេស សូមនាំយករបស់ទាំងអស់នេះទៅផ្គល់ជូន គ្រូពេទ្យជួរមុខដែលពួកគាត់ខិតខំធ្វើការទាំងយប់ទាំងថ្ងៃនៅក្នុងទីកន្លែងដែលមានហានិភ័យខ្ពស់។ ការបរិច្ចាកនេះ គឺដើម្បីជួយពួកគាត់អោយ មានថាមពលខ្លាំងក្លា និង មានសុខភាពល្អដើម្បីបន្តកិច្ចការសង្គមនិងសហគមន៍។
លោក Brajesh Hurkat ប្រធានផ្នែកផលិតផលថែរក្សាសុខភាពនៃក្រុមហ៊ុន DKSH ប្រចាំប្រទេសកម្ពុជា និងឡាវ បានមានប្រសាសន៍ថា“ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា និងជំនួយការទាំងអស់ដែលតែងតែខិតខំអស់ពីសមត្ថភាពដើម្បីជំនះពេលវេលាដ៏លំបាកនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រុមការងារ DKSH សម្រាប់ការខិតខំប្រឺងប្រែងដើម្បីឱ្យដំណើរការផ្គត់ផ្គង់នូវផលិតផលឱសថ និងផលិតផលប្រើប្រាស់របស់យើង នៅបន្តទៅមុខដោយរលូន។ ខ្ញុំសូមជូនពរអោយអ្នកគ្រប់គ្នាមានសុវត្ថិភាពនិងសុខភាពល្អ។“

មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក៏បានប្រគល់លិខិត កោតសរសើរ ដល់ក្រុមហ៊ុន DKSH Cambodia ចំពោះការចូលរួមការបរិច្ចាកនេះផងដែរ។
អំពីក្រុមហ៊ុន DKSH
DKSH គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារ ឈានមុខគេ ដោយផ្តោតសំខាន់ក្នុងតំបន់អាស៊ី។ជាក្រុមហ៊ុនដែលជួយ និង បង្កើតម៉ាកយីហោជូនដល់ក្រុមហ៊ុនដទៃទៀត ក្នុងការពង្រីកអាជីវកម្ម ផ្នែកគ្រឿងឧបភោគបរិភោគ ថែរក្សាសុខភាព វត្ថុធាតុដើម និងផ្នែកគ្រឿងចក្រ។ ក្រុមហ៊ុនមានផ្តល់សេវាយ់ាងច្រើនរួមមានពត៌មានទីផ្សារលំអិត ផ្នែកលក់និងផ្នែកទីផ្សារជំរុញការលក់ ពានិជ្ជកម្មតាមបែបអេឡិចត្រូនិច ផ្នែកចែកចាយ ការដឹកជញ្ជូនក៏ដូចជាផ្តល់សេវាក្រោយការលក់។ ជាក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈនៅក្នុងផ្សារភាគហ៊ុន SIX Swiss Exchange មានទីតាំងអាជីវកម្មនៅក្នុង 36 ទីផ្សារនិងមានបុគ្គលិកជំនាញចំនួន 33,350 នាក់មានចំណូលសរុបចំនួន 11.6 ពាន់លានស្វីសហ្រ្វង់ ក្នុងឆ្នាំ2019។ ជាមួយនឹងកេរ្តិ៍តំណែលយ៉ាងរឹងមាំរបស់ប្រទេសស្វីស ក្រុមហ៊ុននេះមានប្រពៃណីយ៉ាងយូរលង់ក្នុងការធ្វើអាជីវកម្មទាំងនៅក្នុង និងជាមួយតំបន់អាស៊ី ហើយក៏បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសហគមន៍ និងអាជីវកម្មទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
DKSH (Cambodia) Ltd.
Chanreasey Chum
Branding & Communications Manager
Phone +855 23 222 288
Chanreasey.chum@dksh.com






- Share This Post:






