កំសត់ណាស់ ! មិនបានជួបជុំគ្នាជាមួយម្តាយក្នុងថ្ងៃចូលឆ្នាំខំទៅរងចាំជួបមុខម្តាយនៅស្ថានីយ៍រថភ្លើង ចុងក្រោយជួបគ្នាបានតែ៣នាទី
ប្រទេសចិន ៖ វាជារឿងកំសត់ខ្លាំងណាស់ប្រសិនបើមិនបានសមាជិកក្នុងគ្រួសារមិនបានជួបជុំគ្នា នៅក្នុងថ្ងៃពិសេសដូចជាថ្ងៃចូលឆ្នាំជាដើមនេះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវកំសត់មួយ ស្រ្តីជាបុគ្គលិករថភ្លើងចម្ងាយឆ្ងាយរបស់ចិនម្នាក់បានជួបមុខកូនប្រុសត្រឹមតែ៣នាទីក្នុងកំឡុងពេលចូលឆ្នាំចិននេះ។ រឿងរ៉ាវកំសត់មួយនេះត្រូវបានគេចែករំលែកពេញបណ្តាញសង្គម មានមនុស្សម្នាជាច្រើនសឹងតែស្រក់ទឹកភ្នែកអាណិតម្តាយកូនបានជួបគ្នាយ៉ាងតក់ក្រហល់នេះ។ លោកស្រី Liu Chong ធ្វើការជាបុគ្គលិកហែកសំបុត្រនៅក្នុងរថភ្លើងវែងជាងគេបំផុតក្នុងប្រទេសចិន។

នៅក្នុងឪកាសបុណ្យចូលឆ្នាំនេះនាងត្រូវធ្វើការរយៈពេល៦ថ្ងៃជាប់គ្នា បែបនេះនាងមិនអាចត្រលប់ទៅផ្ទះជួបជុំជាមួយគ្រួសារនិងកូនរបស់នាងនោះទេ។ នាងបានប្រាប់ថានាងមិនដែលមានឪកាសនៅរៀបចំពិធីឆ្លងឆ្នាំជាមួយកូនប្រុសរបស់នាងនោះទេ នាងតែងតែត្រលប់មកផ្ទះវិញនៅថ្ងៃទី១ រឺថ្ងៃទី២ នៃឆ្នាំថ្មី។ ការងាររបស់នាងធ្វើអោយនាងមិនមានពេលគ្រប់គ្រាន់សំរាប់មើលថែរក្សាកូនប្រុសខ្លួននោះទេ។ លោកស្រី Liu Chong មិនអាចត្រលប់ទៅផ្ទះនោះទេ តែនាងបានជួបគ្រួសាររបស់ខ្លួនមួយភ្លែតដែរ នៅពេលដែលរថភ្លើងឈប់នៅស្ថានីយ៍។ ប្តីរបស់នាងបាននាំកូនប្រុសមកចាំនាងនៅឯស្ថានីយ៍រថភ្លើង ពេលរថភ្លើងឈប់ភ្លាមកូនប្រុសនាងបានរត់យ៉ាងលឿនមកអោបនាង។ វាពិតជាគួរអោយសោកសង្រែងខ្លាំងណាស់ នៅពេលដែលម្តាយកូនទាំងពីរនេះជួបគ្នាបានត្រឹមតែ៣នាទីប៉ុណ្ណោះដែលអាចមើលមុខ និង និយាយជាមួយគ្នាបាន៕


ប្រភព ៖ sanook