កូវីដ-១៩
សាំងហ្គាពួររកឃើញករណីថ្មីនៃអ្នកឆ្លងកូវីដ១៩ ចំនួន ៦៩០នាក់ បន្ថែមទៀត នាំឱ្យករណីសរុបកើនដល់ ១៥,៦៤១នាក់
BY autoadmin
April 29, 2020
យោងតាមការចុះផ្សាយរបស់ Channel News Asia សម្រាប់ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សាំងហ្គាពួរបានរកឃើញករណីថ្មីនៃអ្នកឆ្លងវីរុស COVID-19 ចំនួន ៦៩០ករណី ហើយភាគគឺនៅតែជាពលករកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ បើយោងតាមក្រសួងសុខាភិបាលបាននិយាយថា មានតែ ៦ ករណីប៉ុណ្ណោះ ដែលជាជនជាតិសាំងហ្គាពួ ឬអ្នករស់នៅអចិន្ត្រៃយ៍។

តួលេខនេះនាំឱ្យករណីសរុបនៅសាំងហ្គាពួរកើនដល់ ១៥,៦៤១នាក់ ខណៈករណីស្លាប់គឺមាន ១៤នាក់ដដែល។ សម្រាប់ព័ត៌មានបន្ថែមទាំងការស្លាប់ និងករណីឆ្លងបន្ថែមទៀត ក្រសួងនឹងធ្វើការប្រកាសបន្ថែមនៅពេលរាត្រី។ ក្រសួងក៏បាននិយាយដែរថា តួលេខអាចនឹងខ្ពស់ជាងការប្រកាសពីក្រសួង ដោយសារករណីខ្លះស្ថិតក្នុងការសង្ស័យ ប៉ុន្តែយ៉ាងណានឹងប្រកាសតាមក្រោយទៀតនៅពេលដែលលទ្ធផលតេស្ដរបស់ពួកគេចេញមក៕



អត្ថបទ៖ លីដា
ប្រភព៖ CNA