ល្បីក្បាលឆកពេក ឥឡូវស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia ចូលរួមដែរហើយ! ឯកាលបរិច្ឆេតចេញលក់វិញ គឺលឿនមែនទែន…
- April 30, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន HMD Global កំពុងមានបំណងក្នុងការដាក់តាំងបង្ហាញស្មាតហ្វូនកំពូលរបស់ខ្លួន ដែលទទួលបានរចនាបទថ្មី ប្លែកពីគេ ហើយនោះគឺជា Nokia X។ ដោយឡែក ម៉ូដែលស្មាតហ្វូននេះធ្លាប់ត្រូវបានបង្ហាញក្នុងប្រទេសចិនរួចមកហើយ ប៉ុន្ដែយើងពុំទាន់ទទួលបានការបញ្ជាក់ច្បាស់ណាមួយពីក្រុមហ៊ុននៅឡើយទេ។ យោងតាមពាក្យចចាមអារាម Nokia X អាចនឹងត្រូវបានបង្ហាញក្នុងកំឡុងពាក់កណ្ដាលខែឧសភា។

ក្រុមហ៊ុន Nokia បាននឹងកំពុងចាត់ចែងលើព្រឹត្តិការណ៍មួយដែលធ្វើឡើងរហូតដល់ 5ថ្ងៃឯណោះ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ហើយក៏ជាកន្លែងដែលស្មាតហ្វូនរបស់ក្រុមហ៊ុននេះលក់ដាច់បំផុតផងដែរ។ ស្របពេលជាមួយនឹងម៉ូដែលជាច្រើនត្រូវបានបង្ហាញ ក្រុមហ៊ុន HMD Global ក៏បានបង្ហើបខ្លះៗពីម៉ូដែលកំពូលរបស់ខ្លួន នោះគឺ Nokia X ដែលមានក្បាលឆកផងដែរ។
គួរបញ្ជាក់ផងដែរថា ផ្ទាំងប៉ាណូរបស់ Nokia X ជាច្រើនត្រូវបានបង្ហាញតាមទីសាធារណៈហើយ បើទោះជាម៉ូដែលនេះត្រូវការពេលរហូតដល់ 2សប្ដាហ៍ទៀតក៏ដោយ ទើបដល់ពេលប្រកាសបង្ហាញ។ មួយវិញទៀត រាល់មុខងារ និងលក្ខណៈពិសេសគ្រប់យ៉ាង យើងនៅមិនទាន់ដឹងនៅឡើយទេ ហើយក្រុមហ៊ុនក៏ពុំទាន់បង្ហាញដែរ។
យោងតាមការបញ្ជាក់ផ្លូវការរបស់ក្រុមហ៊ុន HMD Global ម៉ូដែលកំពូល Nokia X នឹងត្រូវបានបង្ហាញក្នុងថ្ងៃទី16 ខែឧសភា ខាងមុខនេះ ស្របពេលជាមួយនឹងកំពូលស្មាតហ្វូន OnePlus 6 ដែរ។

Fu
ប្រភព៖ phonearena
- Share This Post:






