មកដឹងពីអត្ថន័យពិតប្រាកដរបស់ពាក្យថា IP67 (បច្ចេកវិទ្យាមិនចូលទឹក និងធូលី) នៅលើ iPhone ដែលអ្នកគ្រប់គ្នាតែងយល់ច្រលំ
- April 30, 2018
យោងតាមការសង្កេតឃើញផ្ទាល់របស់អ្នកគ្រប់គ្នា iPhone X ពិតជាមានភាពប្លែកពី iPhone 8 និង iPhone 7 មែនទែន ពោលគឺម៉ូដែល iPhone គម្រប់ខួប 10ឆ្នាំនេះ ទទួលបានរចនាបទថ្មីដែលមានផ្ទៃខាងមុខស្ទើរតែជាអេក្រង់ទាំងអស់ ហើយមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាមិនចូលទឹក និងធូលី IP67 ថែមទៀតផង។

ទាក់ទងទៅនឹងបច្ចេកវិទ្យា IP នេះត្រូវបានកំណត់ដោយ IEC 60529 standard ដែលផ្ដល់ឲ្យនូវការវាយតម្លៃការការពារ IP a.k.a សម្រាប់អតិថិជន ដោយពឹងផ្អែកលើកម្រឹតភាពធន់នៃការចូលទឹក និងធូលី។ ដូចនេះ អ្នកទាំងអស់គ្នាចង់ដឹងទេថាតើ IP67 មានអត្ថន័យយ៉ាងដូចម្ដេច? ហើយ iPhone X ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យានេះ ពិតជាមិនចូលទឹកមែន រឺយ៉ាងណា?
មិនខុសអីពី iPhone 8 និង iPhone 8 Plus ឡើយគឺ iPhone X ទទួលបានបច្ចេកវិទ្យាមិនចូលទឹក និងធូលី IP67 ដូចគ្នា។ សម្រាប់លេខ “6” នៅក្នុងលេខ “67” គឺសម្រាប់កំណត់រង្វាយតម្លៃនៃភាពធន់លើធូលី ដែលនឹងចូលមកក្នុងស្មាតហ្វូន។ ចំណែកឯលេខ “7” វិញ គឺកំណត់ពីសមត្ថភាពនៃភាពមិនចូលទឹក។ យោងតាមក្រុមហ៊ុន Apple បានបញ្ជាក់ថា iPhone X គឺអាចទ្រាំទ្រនៅក្នុងទឹកបាន 30នាទី ក្នុងជម្រៅ 1.5ម៉ែត្រ។
គួរបញ្ជាក់ផងដែរថា ក្នុងសម័យនេះ IP68 គឺជាកម្រឹតធន់បំផុត និងការរកឃើញចុងក្រោយនៃបច្ចេកវិទ្យាមិនចូលទឹក និងធូលី។ ហើយបច្ចេកវិទ្យានេះ យើងសង្កេតឃើញមានបំពាក់នៅលើ Galaxy S9, Galaxy Note 8, LG V30 និងស្មាតហ្វូនកំពូលៗដទៃទៀត។
ប្រភព៖ iPhonehacks
- Share This Post:









