សិល្បៈ

តារាចម្រៀង វណ្ណា ស័ក្តិ កូនប្រុសតារាកំប្លែង យាយណាង រិះគន់ EDC ថាធ្លាប់តែលឺគេនិយាយ ឥលូវជួបខ្លួនឯងឃើញច្បាស់ផ្ទាល់ភ្នែក

BY
Khmernote Media
May 5, 2020

ករណីការរិះគន់អគ្គិសនីកម្ពុជា EDC នៅតែបន្តមាននៅលើបណ្តាញសង្គម Facebook ហើយខាងក្រុមការងារអគ្គិសនីកម្ពុជា បានធ្វើការបកស្រាយបំភ្លឺរាល់ថ្ងៃ និងបានអំពាវនាវដល់ប្រជាពលរដ្ឋកុំអោយធ្វើការរិះគន់តាម Facebook ព្រោះវាមិនមែនជាដំណោះស្រាយនោះទេ។ ថ្មីៗនេះដែរស្រាប់តែតារាចម្រៀង វណ្ណា ស័ក្តិ ដែលជាកូនប្រុសរបស់តារាកំប្លែងជើងចាស់ គឺយាយណាង បានធ្វើការរិះគន់ចំៗទៅលើ EDC ថា៖

“ដូចពាក្យចាស់តែងតែតំណាលថា លឺដប់មិនស្មើរជួបម្តង ឡូវបានជួបហើយឃើញច្បាស់ផ្ទាល់ភ្នែកតែម្តង… រាល់ខែពេលមិនទាន់មានកូវីត19 ប្រើម៉ាសុីនត្រជាក់ពីរ ទូរទឹកកកមួយកង្ហារពី មើលទូរទស្សន៍បើកភ្លើងតាមធម្មតា អស់តែ20មុឺនជាងទៅ30មុឺនយ៉ាងច្រើនបំផុត តែដល់ពេលកូវីតចូលមកដល់ភ្លាម ខំកាត់បន្ថយការប្រើប្រាស់ភ្លើងខ្លះ លែងប្រើម៉ាសុីនត្រជាក់មួយ កង្ហារមួយ… ដោយសារសេដ្ឌកិច្ចធ្លាក់ចុះរកអ្វីក៏មិនសូវបាន ខំបន្ថយ ទៅជាខាងបងភ្លើងឡើងខ្លាំងជាងមុនទៀត យី… គឹតអីណុង សូមមេត្តា​ខាងបងភ្លើងគឹតឡើងវិញផង. ប្រជាជនកំពុងតែជួបបញ្ហាច្រើនណាស់ អ្នកខ្លះទឹកចូលច្រមុះជិតដាច់ខ្យល់ហើយ គ្នាមិនដឹងទៅរំពឹងអ្វីទេ… ងាកទៅខាងចរាចណ៍មួយផ្នែក ហើយភ្លើងមួយផ្នែក នៅមានបញ្ហារច្រើនទៀតដែលពួកគាត់កំពុងតែជួបរាល់ថ្ងៃនេះ សូមលោកបងៗមួយចំនួន ជួយសំឡឹងមើលអ្នកដែលមានភាពលំបាកអោយបានច្រើនផង កុំមានភ្នែកសំឡឹងតែអ្នកមានពេក ខំសាងបុណ្យល្អទៅ នឹងបានផល់ល្អ យាយមែនណា..!”

Share This Post: