ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កូវីដ១៩ សម្លាប់មនុស្សទូទាំងពិភពលោកជាង២៦ម៉ឺននាក់ហើយ ខណៈអ្នកឆ្លងកើនជិត៤លាននាក់

    BY Khmernote Media May 7, 2020
    កូវីដ១៩ សម្លាប់មនុស្សទូទាំងពិភពលោកជាង២៦ម៉ឺននាក់ហើយ ខណៈអ្នកឆ្លងកើនជិត៤លាននាក់

    យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅទូទាំងពិភពលោកបានកើនឡើងដល់ ៣,៨២១,៩១៧នាក់ និងបានសម្លាប់មនុស្សចំនួន ២៦៥,០៥១នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ១,៣០១,៧២៥។

    នៅក្នុងផងដែរ ប្រទេសដែលឈរលំដាប់កំពូលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេ គឺនៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ១,២៦៣,០៩២ នាក់ អ្នកស្លាប់សរុប ៧៤,៧៩៩ នាក់ និងជាសះស្បើយចំនួន ២១២,៩៨១ នាក់។ ចំណែកឯប្រទេសឈរលំដាប់ទី២គឺ ប្រទេសអេស្ប៉ាញ ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ២៥៣,៦៨២ នាក់ អ្នកស្លាប់សរុប ២៥,៨៥៧ នាក់ និងជាសះស្បើយចំនួន ១៥៩,៣៥៩ នាក់៕

    អត្ថបទ៖ សេម
    ប្រភព៖ worldometers

    Share This Post:
    MPO4D jitutoto mpo4d Mpoplay