ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងស្ទាវអាយុ១៤-១៥ឆ្នាំ ជិះម៉ូតូទាំងស្រវឹងបុកអ្នកលក់សណ្ដែកដី ២នាក់ បាក់ដៃម្នាក់ និងម្នាក់ទៀតបាក់ជើងទាំងសង្ខាង

    BY Khmernote Media May 7, 2020
    ក្មេងស្ទាវអាយុ១៤-១៥ឆ្នាំ ជិះម៉ូតូទាំងស្រវឹងបុកអ្នកលក់សណ្ដែកដី ២នាក់ បាក់ដៃម្នាក់ និងម្នាក់ទៀតបាក់ជើងទាំងសង្ខាង

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយក្មេងប្រុសម្នាក់ អាយុប្រហែល១៤ទៅ១៥ឆ្នាំ បើកបរក្នុងស្ថានភាពស្រវឹងជោគ ទៅបុកយុវតីដែលជាអ្នកលក់សណ្ដែកដី២នាក់កំពុងដើរតាមផ្លូវមុខណាហ្គាវើល បណ្ដាលឲ្យរងរបួសធ្ងន់ ម្នាក់បាក់ជើងទាំងសង្ខាង និងម្នាក់ទៀតបាក់ឆ្អឹងដងកាំបិត ចំណែកជនបង្កររងរបួសធ្ងន់លាយឡំនឹងភាពស្រវឹងទៀត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០១:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ នៅតាមបណ្ដាយផ្លូវសុរាម្រិត ត្រង់ចំណុចសួនច្បារមុខកាស៊ីណូណាហ្គាវើល សិ្ថតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញយុវជនដែលបើកម៉ូតូបង្កហេតុ មិនបានស្គាល់អត្តសញ្ញាណ បើកបរម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1GZ-6228 ក្នុងល្បឿនលឿន ទិសដៅពីកើតមកលិច តាមផ្លូវសុរាម្រិត ដោយស្ថិតក្នុងស្ថានភាពស្រវឹងផង ក៏ជ្រុលទៅបុកយុវតីដែលជាអ្នកលក់សណ្ដែកដី២នាក់ កំពុងដើរតាមផ្លូវមុខណាហ្គាវើល បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ម្នាក់បាក់ជើងទាំងសង្ខាង និងម្នាក់ទៀតបាក់ឆ្អឹងដងកាំបិត ចំណែកជនបង្ករងរបួសធ្ងន់ លាយឡំនឹងភាពស្រវឹងទៀតក៏សន្លប់ស្ដូកស្ដឹងនៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយហៅរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជន សុងការណ៍ មកដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ។ ខណៈពេលកំពុងដឹកបញ្ជូនទៅសង្គ្រោះ យុវជនដែលបើកម៉ូតូបង្កហេតុ ក្អួតពេញលើរថយន្តសង្គ្រោះថែមទៀតផង ។

    ខណៈដែលច្បាប់ចរាចរណ៍ទើបបង្កើតថ្មីកំពុងតែអនុវត្តន៍យ៉ាងតឹងរឹង រាល់យប់រាល់ថ្ងៃនេះ តើដោះស្រាយជាមួយជនបង្កដោយវិធីណា ? បើកបរទាំងស្រវឹងហើយមិនទាន់គ្រប់អាយុថែមទៀត ? ហើយថែមទាំងបង្កគ្រោះថ្នាក់ដល់អ្នកដទៃរបួសធ្ងន់ រហូតដល់ទៅ២នាក់ ។

    មហាជនរងចាំមើលតើសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ នៃអធិការដ្ឋានខណ្ឌដូនពេញ អនុវត្តវិធានការបែបណា ពាក់ព័ន្ធករណីនេះ សូមរងចាំដំណឹងបន្ថែម៕

     

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay