ជីដូនបង្កើតរបស់លោក ព្រាប សុវត្ថិ និង ឆាយ វិរៈយុទ្ធ ទទួលមរណៈភាពក្នុងជន្មាយុ ១០៥ឆ្នាំ
- May 7, 2020
ជារឿងដ៏សោកស្តាយបំផុតសម្រាប់ក្រុមគ្រួសារលោក ព្រាប សុវត្ថិ និង លោក ឆាយ វិរៈយុទ្ធ ដែលបានបាត់បង់ជីដូនបង្កើតមានឈ្មោះថា ឧបាសិកា វ៉ា បុប្ផា ដែលទទួលមរណៈភាពកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ១០៥ឆ្នាំ។ លោក ព្រាប សុវត្ថិ និងលោក ឆាយ វិរៈយុទ្ធ ជាបងប្អូនជីដូនមួយនឹងគ្នា ហើយអ្នកទាំង២ជាតារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

បើតាមការបង្ហោះរបស់លោក ឆាយ វិរៈយុទ្ធ នៅលើទំព័រ Facebook របស់លោកបានរៀបរាប់ថា៖ “លោកយាយបង្កើតរបស់ខ្ញុំបាទឧបាសិកា វ៉ា បុប្ផា បានទទួលអនិច្ចកម្មក្នុងជន្មាយុ ( ១០៥ឆ្នាំ ) ថ្ងៃអង្គារ ១៥ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៤: ៤២នាទី រសៀល។

សពឧបាសិកា វ៉ា បុប្ផា បានដំកល់នៅគេហដ្ឋានឪពុក ម្តាយ របស់ខ្ញុំនៅស្រុកកំណើត ភូមិពោធិសាលា២ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម អស្រ័យហេតុនេះដូចរៀបរាប់ខាងលើ សូមជំរាបជូនបងប្អូនជិតឆ្ងាយនិងមិត្តភក្តិមេត្តាអធ្យាស្រ័យជ្រាបជាដំណឹង សូមអរគុណ។“



- Share This Post:






