បច្ចេកវិទ្យា

realme 6i សមាជិកថ្មីរបស់ realme 6 series បានជិតមកដល់ហើយ

BY
Khmernote Media
May 8, 2020

ក្រោយពី realme បានដាក់ប្រកាសនូវទូរស័ព្ទស៊េរីថ្មី realme 6 និង realme 6Pro នៅក្នុងទីផ្សារប្រទេសកម្ពុជារួចមក បានទទួលការគាំទ្រយ៉ាងខ្លាំង ដែលធ្វើអោយអតិថិជនដែលប្រើប្រាស់ទូរស័ព្ទកំរិតមធ្យមទទួលបាននូវបទពិសោធន៍ប្រើប្រាស់នៃគ្រឿងបំពាក់បច្ចេកវិទ្យាស្ទើរតែស្មើរនឹងទូរស័ព្ទកំរិតកំពូល ។

ហើយrealme ដែលជាម៉ាកដ៏វ័យក្មេងមួយ ក៏បានមានការយល់អំពីស្ថានភាពថវិកា របស់យុវវ័យទាំងឡាយ ដូច្នេះដោយឈរលើជំហរ realme 6 series realme ក៏បានបញ្ចេញនូវម៉ូដែល realme 6i នៅលើទីផ្សារនានា ដែលគាំទ្រឲ្យយុវវ័យអាចប្រើថវិកាផ្ទាល់ខ្លួនទិញទូរស័ព្ទបានដោយខ្លួនឯង ។ហើយនៅផ្នែកបច្ចេកវិទ្យាក៏មានការធ្វើអោយកាន់តែប្រសើរឡើងផងដែរ កាមេរ៉ាក្រោយ 48MP នៅតែមានការកំពុងពេញនិយម ពិតមែនតែមិនអាចប្រៀបនឹងកំរិតរូបភាពដូច 64MP បាន តែសម្រាប់យុវវ័យដែលមានកំរិតថវិកាមធ្យមគឺវាមានកំរិតសមរម្យហើយសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

បើមើលតាមរយៈព័ត៌មានដែលនៅក្នុងទីផ្សារនានាក្នុងពេលបច្ចុប្បន្ននេះ ចំនុចពិសេសរបស់ realme 6i ម៉ូឌែលនេះគឺវាបានបំពាក់នូវបន្ទះឈីប Helio G80 ដំបូងបង្អស់ក្នុងពិភពលោក។ បន្ទះឈីប G80 ប្រភេទនេះគឺវាដូចគ្នាទៅនឹង G70 ដែលបានដាក់ប្រកាសកាលពីលើកមុនដែរ ដែលវាមានបំពាក់នូវម៉ាស៉ីន “HyperEngine” សាកសមសម្រាប់ការលេងហ្គេម ក្នុងនោះផងដែរមានមុខងារមួយសម្រាប់អង្កេតនៅពេលដែលប្រព័ន្ធអីុនធើណេតយឺត វា មានការប្តូរស្វ័យប្រវត្តរវាងអីុនធើណេតទូរស័ព្ទទៅ WiFi។ C3 ដែលrealme បានដាក់ប្រកាសកាលពីត្រីមាសទីមួយគឺវាបានបំពាក់បន្ទះឈីប G70 ប្រភេទនេះដែរ ដែលវាអាចដំណើរការលេងហ្គេមMLBB និងហ្គេមផ្សេងៗបានដោយគ្មានបញ្ហា ហើយការបង្ហាញខ្លួនរបស់បន្ទះឈីប G80 នេះនឹងនាំមកជាថ្មីម្តងទៀតនូវទូរស័ព្តសម្រាប់លេងហ្គេមដ៏អស្ចារ្យ៕

Share This Post: