ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រេស៉ីលកត់ត្រាការស្លាប់ខ្ពស់បំផុតប្រចាំថ្ងៃចំនួន ​៧៥១នាក់ ខណៈចំនួនឆ្លងសរុបកើនដល់ជាង ១៤០,០០០ ករណី

    BY autoadmin May 9, 2020
    ប្រេស៉ីលកត់ត្រាការស្លាប់ខ្ពស់បំផុតប្រចាំថ្ងៃចំនួន ​៧៥១នាក់ ខណៈចំនួនឆ្លងសរុបកើនដល់ជាង ១៤០,០០០ ករណី

    ប្រទេសប្រេស៉ីលបានរាយការណ៍ថា ខ្លួនបានរកឃើញអ្នកឆ្លងវីរុស COVID-19 ថ្មីចំនួន ១០,២២២ ករណី សម្រាប់ថ្ងៃសុក្រ ទី០៨ ខែឧសភា និងមានអ្នកស្លាប់ថ្មីចំនួន ៧៥១នាក់ ដែលជាកំណត់ត្រាស្លាប់ច្រើនបំផុតយកឈ្នះកំណត់ត្រាកាលពីថ្ងៃពុធ ដែលមានចំនួន ៦១៥នាក់។ ជារួមប្រទេសប្រេស៉ីលមានអ្នកឆ្លងសរុបចំនួន ១៤៥,៣២៨ ករណី និងមានអ្នកស្លាប់ ៩,៨៩៧ នាក់។ ប្រទេសនេះគឺកំពុងស្ថិតក្រោមការធ្វើតេស្ត ដែលមានន័យថាតួលេខពិតប្រាកដទំនងជាខ្ពស់ជាងនេះ។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០។

    នៅទីក្រុងសៅប៉ូឡូតែមួយ ដែលមានប្រជាជន ៤៥.៩ លាននាក់ ឬមានទំហំប៉ុនអេស្ប៉ាញ មានករណីសរុប ៤១,០០០ និងមានអ្នកស្លាប់ ៣,៤១៦ នាក់បានស្លាប់។ រដ្ឋនេះគឺជាមជ្ឈមណ្ឌលឧស្សាហកម្មកំពូលរបស់ប្រេស៊ីល ហើយវាក៏បានបិទសាលារៀន និងអាជីវកម្មមិនសំខាន់ ចាប់តាំងពីថ្ងៃទី២៤ ខែមីនា និងបានពង្រីកសណ្តាប់ធ្នាប់នៅផ្ទះរហូតដល់ចុងខែឧសភា។ ប៉ុន្តែយ៉ាងណាប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានរិះគន់វិធានការបែបនេះ ដោយនិយាយថាការបិទអាជីវកម្ម គឺជាការធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចរបស់ប្រទេស៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: