កូវីដ-១៩
អ្នកឆ្លងកូវីដ-១៩នៅអាមេរិកកើនជិត១លាន៤សែននាក់ហើយ ខណៈអ្នកស្លាប់ជាង៨ម៉ឺននាក់
BY Khmernote Media
May 11, 2020
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅសហរដ្ឋអាមេរិកបានកើនឡើងជិត១លាន៤សែននាក់ហើយ និងមានចំនួនអ្នកស្លាប់ជាង៨ម៉ឺននាក់ហើយ។

បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លងទូទាំងប្រទេសសរុប ១,៣៦៧,៦៣៨ (កើនឡើង ២០,៣២៩ នាក់) អ្នកស្លាប់សរុប ៨០,៧៨៧ នាក់ (កើនឡើង ៧៥០ នាក់) និងជាសះស្បើយចំនួន ២៥៦,៣៣៦ នាក់ ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លង ៤,១៧៨,១៥៤ នាក់ អ្នកស្លាប់ ២៨៣,៧៣៤នាក់ និងជាសះស្បើយជាង ១,៤៩០,៤៤៤នាក់៕


អត្ថបទ៖ សេម
ប្រភព៖ worldometers