បច្ចេកវិទ្យា

ម៉ូដែល Galaxy A6 និង A6+ ចេញព័ត៌មានលម្អិតនៅលើគេហទំព័ររបស់ក្រុមហ៊ុន Samsung ឥណ្ឌូនេស៊ី

BY
Khmernote Media
May 1, 2018

ថ្ងៃនេះយើងបានឃើញការលេចធ្លាយព័ត៌មាននៃស្មាតហ្វូន Samsung Galaxy A6 ប៉ុន្តែវាហាក់ដូចជាពាក្យចចាមអារ៉ាមចុងក្រោយចំពោះស្មាតហ្វូន Galaxy A6 ចាប់តាំងពីម៉ូដែលទាំងពីរនេះត្រូវបានចេញព័ត៌មានលម្អិតយ៉ាងពេញលេញនៅលើគេហទំព័ររបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

និយាយអំពីការបង្ហាញរូបភាព ម៉ូដែល A6 និង A6+ នឹងមានអេក្រង់ Super AMOLED Infinity។ ម៉ូដែល A6 មានទំហំ 5.6 HD+ ខណៈដែល A6+ មានទំហំ 6 FHD+។ នៅលើអេក្រង់ឧបករណ៍ទាំងពីរគឺមាន Flash នៅខាងមុនមានកាមេរ៉ាខាងមុខទំហំ 16MP/24MP ។

មានតែម៉ូដែល A6+ ទេទើបមានមុខងារ Live Focus ដូច Galaxy Note8 និង Galaxy S9+។ ម៉ូដែល A6+ មកជាមួយនឹងកាមេរ៉ាពីរ 16MP+5MP រីឯម៉ូដែល A6 មានកាមេរ៉ាតែ 16MP ប៉ុណ្ណោះ ។ ចំនែកឯថ្មមានថាមពល 3,000mAh និង 3,500mAh ។

ម៉ូដែលទាំងពីរនេះនឹងមានទំហំផ្ទុក 32GB និងអាចពង្រីកបានជាមួយMemory ប្រភេទ microSD ។ A6+ មាន RAM ទំហំ 4GB ខណៈដែល A6 មានទំហំ 3GB ។ Processor មិនត្រូវបានត្រូវបានបញ្ជាក់នៅលើគេហទំពរទេ។ តម្លៃមិនទាន់បង្ហាញនៅឡើយទេប៉ុន្តែយោងតាមពាក្យចចាមអារាមពីមុនថា A6+ អាចនឹងមានតំលៃ 360 អ៊ឺរ៉ូ និង 400 អ៊ឺរ៉ូ។

ប្រភព៖ GSM

ប៊ុនហួរ

Share This Post: