ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួរម្សិលមិញរកឃើញករណីកូវីដ១៩ ថ្មីបន្ថែមចំនួន ៤៨៦នាក់ ដែលនាំឱ្យករណីសរុបកើនដល់ ២៣,៧៨៧

    BY autoadmin May 12, 2020
    សាំងហ្គាពួរម្សិលមិញរកឃើញករណីកូវីដ១៩ ថ្មីបន្ថែមចំនួន ៤៨៦នាក់ ដែលនាំឱ្យករណីសរុបកើនដល់ ២៣,៧៨៧

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា សាំងហ្គាពួរបានរាយការណ៍អំពីករណី COVID-19 ថ្មីចំនួន ៤៨៦ កាលពីថ្ងៃច័ន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនសរុបកើនដល់ ២៣,៧៨៧នាក់។ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ចំនួនករណីថ្មីសម្រាប់ថ្ងៃច័ន្ទមានការចុះថយដោយសារតែការធ្វើតេស្តមានតិចតួចជាងថ្ងៃមុន ព្រោះតែមន្ទីរពិសោធន៍មួយកំពុងពិចារណាប្ដូរផ្លាស់ឧបករណ៍ធ្វើតេស្ដមួយចំនួន។ ក្នុងចំណោមអ្នកឆ្លងថ្មីៗមានអ្នកឆ្លងសរុបចំនួន ៤៨១ករណី គឺជាអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។

    ក្រសួងសុខាភិបាលបាននិយាយថា ខ្លួននៅតែបន្តធ្វើតេស្ដករណីជាច្រើនទៀតក្នុងចំណោមអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន និងរោងចក្រដែលកែច្នៃទៅជាបន្ទប់ជួល ដោយសារតែការធ្វើតេស្តយ៉ាងទូលំទូលាយនៅក្នុងបរិវេណទាំងនេះ។ ក្នុងនោះមានករណីថ្មីចំនួន ២​ ត្រូវបានគេរាយការណ៍ក្នុងចំណោមអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅខាងក្រៅអន្តេវាសិកដ្ឋានផងដែរ។ MOH និយាយថា ចំនួនអ្នកឆ្លងនៅខាងក្រៅអន្តេវាសិកដ្ឋាន បានថយចុះពីចំនួនជាមធ្យម ៩ករណី ពីសប្តាហ៍មុន និងធ្លាក់ចុះពី ៨នាក់ក្នុងមួយថ្ងៃ ពីសប្ដាហ៍មុនៗទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: