សិល្បៈ

វេជ្ជបណ្ឌិត ហ៊ាង រតនា បង្ហោះសារសុំទោសជាសាធារណៈចំពោះពិធីករ សាយ រតនៈ ដែលបានបង្ហោះរូបពិធីកររូបនេះភ្ជាប់ជាមួយរូបភាពថ្លើមក្រិន

BY
Khmernote Media
May 12, 2020

នៅថ្ងៃ១២ ខែឧសភា ឆ្នាំ២០២០ នេះ លោក សាយ រតនៈ ដែលជាពិធីករល្បីឈ្មោះម្នាក់ប្រចាំស្ថានីយទូរទស្សន៍ CTN បានលើកឡើងថា ខ្លួនត្រូវបានខូចកិត្តិយសធ្ងន់ធ្ងរ គេរើសអើង និងប៉ះពាល់ដល់មុខរបរក៏ដូចជាអាជីពជាពិធីកររបស់លោកយ៉ាងធ្ងន់ធ្ងរ ក្រោយពេលដែលលោកគ្រូពេទ្យម្នាក់យករូបថតរបស់លោកទៅភ្ជាប់ទាក់ទងនឹងជំងឺថ្លើមធ្ងន់ធ្ងរ ដែលនាំអោយបងប្អូនមហាជនមានការយល់ច្រឡំថាលោក សាយ រតនៈ កើតជំងឺថ្លើមធ្ងន់ធ្ងរទៅវិញ ដោយជាក់ស្តែងលោកគ្រាន់តែឈឺក្រពះតែប៉ុណ្ណោះកាលពីថ្ងៃមុន។

បន្ទាប់ពីមានការប្រតិកម្មបែបនេះ នៅមុននេះបន្តិចលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ដែលត្រូវបានលោក សាយ រតនៈ ចោទប្រកាន់នោះ បានបង្ហោះសារសុំទោសជាសាធារណៈ និងទទួលស្គាល់កំហុសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា៖

“កាលពីម្សិលមិញ ដោយខ្ញុំឃើញសារព័ត៌មានចុះផ្សាយពីលោក សាយ រតនៈ ហើយក៏មានភ្ជាប់ពាក្យដាស់តឿនក្រើនរំលឹករបស់លោកដល់អ្នកចូលចិត្តពិសារស្រា ខ្ញុំឃើញថាជាសារល្អក៏យកមកចែកចាយបន្តរ ព្រោះខ្ញុំឃើញក្នុងសង្គមខ្មែរយើងមានការនិយមពិសារស្រាហួសកំរិត ដែលជាហេតុនាំអោយប៉ះពាល់ដល់ គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ក្នុងចិត្តខ្ញុំពិតជាចង់អោយមានការកាត់បន្ថយការពិសារស្រាក្នុងសង្គមយើងពិតមែន។

ក្នុងការផុសនោះខ្ញុំមានភ្ជាប់ពាក្យក្រើនរំលឹករបស់លោកសាយ រតនៈ ដែលដកស្រង់ពីសារព័ត៌មានផង និងរូបភាពផ្សេងៗដែលជាផលប៉ះពាល់ទូទៅនៃការពិសារស្រាផង ដើម្បីអោយប្រជាពលរដ្ឋយល់ដឹងពីផលលំបាកផ្សេងៗដែលបានមកពីការពិសារស្រាច្រើន។ ខ្ញុំគ្មានបំណងបង្ខូចកិត្តិយសគាត់នោះទេ ហើយខ្ញុំជឿថាបងប្អូនអ្នកអានក៏យល់ដែរ។ តែខ្ញុំទទួលស្គាល់ថាខុសដែរដោយផុសរូបគាត់ដោយមិនមានការអនុញ្ញាតិ ព្រោះខ្ញុំគិតថាគាត់ជាបុគ្គលសាធារណៈ ជាតារា ហើយគិតថាខ្លឹមសារមិនមានប៉ះពាល់ដល់គាត់នោះទេ ខ្ញុំសុំទោសគាត់ត្រង់ចំណុចនេះ តែខ្ញុំមានចេតនាល្អទេ។ ខ្ញុំក៏បានលុបរូបភាពគាត់នៅប៉ុន្មានម៉ោងក្រោយពីផុសរួចហើយដែរ។
»សូមបញ្ជាក់ថាគាត់មិនមានជំងឺអ្វីនោះទេ។”៕

Share This Post: