បច្ចេកវិទ្យា

ដំណឹងល្អសម្រាប់អ្នក Single! ឥឡូវនេះ Facebook ប្រកាសទាក់ទងទៅនឹងមុខងារថ្មី ដែលអាចជួយឲ្យអ្នកប្រើប្រាស់រកគូស្រករបាន

BY
Khmernote Media
May 2, 2018

កាលពីពេលថ្មីៗនេះ លោក Mark Zuckerberg នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Facebook ទើបតែបានប្រកាសទាក់ទងទៅនឹងមុខងារថ្មីមួយ ក្នុងសន្និសីទសារពត៌មានដែលធ្វើឡើងកាលពីថ្ងៃអង្គារ កន្លងទៅនេះ។ ដោយឡែក លោកនាយកប្រតិបត្តិរូបនេះបានលើកឡើងមួយឃ្លាថា “ការអភិវឌ្ឍនេះ គឺសម្រាប់រក្សាទំនាក់ទំនងពិតប្រាកដ និងជារៀងរហូត។”

ទាក់ទងទៅនឹងមុខងារនេះ គឺមានសមត្ថភាពអាចជួយផ្គូផ្គងលក្ខណៈពិសេសរបស់អ្នកប្រើប្រាស់ ជាមួយនឹងអ្នកដទៃទៀត ដែលមិនទាន់ជាមិនភក្ដិនឹងគ្នាឡើយ ពោលគឺមិនដែលស្គាល់គ្នាតែម្ដង។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ Facebook ទាំងអស់ក៏អាចបង្កើត Dating Profile ដែលអ្នកជាមិត្តភក្ដិស្រាប់មិនអាចមើលឃើញឡើយ។

គួរបញ្ជាក់ផងដែរថា មុខងាររកគូស្រកររបស់ក្រុមហ៊ុន Facebook នេះ មិនតម្រូវឲ្យបង់ថ្លៃឡើយ ហើយកាលដែលក្រុមហ៊ុនសម្រេចបង្កើតមុខងារនេះឡើងក៏ដើម្បីប្រគួតប្រជែងជាមួយនឹងសេវាកម្មផ្សេងទៀតដូចជា Match-owned Tinder ដែលតម្រូវឲ្យបង់ថ្លៃជាដើម។

Fu

ប្រភព៖ cnbc

Share This Post: