មីងៗ អ៊ុំៗ នាំគ្នាលេងល្បែងស៊ីសង ត្រូវបានសមត្ថកិច្ចចុះចាប់ដល់ក្នុងវង់
ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង បានធ្វើការឃាត់ខ្លួនមនុស្ស០៦នាក់ ពាក់ព័ន្ធនឹងករណីល្បែងសុីសងខុសច្បាប់ (លេងបៀរ) ដែលករណីនេះកើតឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង១៥ និង៤០នាទី នៅចំណុច ភូមិខាងត្បូង ឃុំ អន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនសង្ស័យទាំង០៦នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន៖

១. ឈ្មោះ ទុយ វណ្ឌី ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ម្ចាស់ផ្ទះផ្តល់ទីតាំង)
២. ឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ នៅភូមិ កំពង់ទួល ឃុំ អន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល (អ្នកលេង)
៣. ឈ្មោះ ហង់ យឿង ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិ ខាងត្បូង ឃុំ អន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (អ្នកលេង)
៤. ឈ្មោះ ហាក់ គឹមលី ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ភូមិ ខាងត្បូង ឃុំ អន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (អ្នកលេង)
៥. ឈ្មោះ ហុីង ពៅ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ នៅភូមិ ស្វាយមីង ឃុំ បារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (អ្នកលេង)
៦. ឈ្មោះ ជឿន លក្ខិណា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ នៅភូមិ អន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល (អ្នកលេង)
វត្ថុតាងដកហូតបានរួមមាន៖
១-បៀរ ០១ហ៊ូ
២-កន្សែងពោះគោ០១។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងខាងលើកម្លាំងប៉ុស្តិ៍ អន្លង់រមៀតបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅទីតាំងខាងលើមានលេងល្បែងស៊ីសងខុសច្បាប់ ក៏បានសហការជាមួយកម្លាំងជំនាញចុះបង្រ្កាបឃាត់បាន០៦នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដេីម្បីបន្តចាត់ការតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល