ព័ត៌មានជាតិ
អតីតរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ទទួលមរណភាព នៅម៉ោង ១០:៤៤ ព្រឹកនេះ
BY Khmernote Media
May 16, 2020
តាមការអោយដឹងពីលោក ហ៊ឹម និមល បានប្រាប់ទៅអ្នកសារព័ត៌មានអោយដឹងថា ឪពុករបស់លោកគឺ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណៈភាពនៅវេលាម៉ោង ១០ និង ៤៤នាទី ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នេះ ដោយរោគាពាធ ក្នុងជន្មាយុ៨២ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ហើយបច្ចុប្បន្នសពរបស់ឯកឧត្តមកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានក្នុងបុរីប៉េងហួត បឹងស្នោខណ្ឌច្បារអំពៅ៕
