រន្ធត់ ! បុរសចំណាស់ម្នាក់ស្លាប់ក្រោយពីត្រូវ ក្មេងស្ទាវពីរនាក់វាយប្រហារហើយឆក់ទូរស័ព្ទយកទៅ
បរទេស ៖ ការប្រើប្រាស់ទូរស័ព្ទទំនើបនៅតាមទីសាធារណៈគួរតែមានការប្រុងប្រយ័ត្នអោយបានច្រើនបន្តិច ព្រោះបើប្រហែសអ្នកអាចបាត់បង់ទាំងរបរ និង អាចគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ប្រភពព័ត៌មានបានចុះផ្សាយរឿងរ៉ាវរន្ធត់មួយ ដែលបុរសវ័យ៧២ឆ្នាំម្នាកាន់ទូរស័ព្ទនិយាយនៅតាមផ្លូវ ត្រូវក្រុមក្មេងស្ទាវ២នាក់ឆក់យកហើយវាយរហូតដល់ស្លាប់ទៀតផង។ តាមរយៈរបាយការណ៍របស់កាសែត New York Daily News បានអោយដឹងថាអាជ្ញាធរបានចាប់ខ្លួនជនល្មើសអាយុ ១៦ឆ្នាំពីររូបគឺ Shyquan Kimble និង Jaleel Steele ដែលជាប់សង្ស័យថាបានវាយប្រហារទៅលើ Mohammad Alam វ័យ ៧២ឆ្នាំ។

រយៈប្រភពបានអោយដឹងថាជនរងគ្រោះឈ្មោះ Mohammad Alam មកពីជាអតីតអ្នកម៉ៅកាសំណង់នៅប្រទេសបង់ក្លាដេស។ គាត់ទើបផ្លាស់មករស់នៅអាមេរិកប្រហែលជា២ទៅ៣ឆ្នាំប៉ុណ្ណោះ ដោយសារត្រូវថែទាំសុខភាពប្រពន្ធដែលជាអតីតគ្រូពេទ្យវះកាត់។ យោងតាមសម្តីប៉ូលីសបាននិយាយថា លោក Alam កំពុងនិយាយទូរស័ព្ទដៃរបស់គាត់នៅមុខស្ថានីយ MIM Wireless កាលពីថ្ងៃទី២៨ ខែកញ្ញា។ ក្មេងជំទង់ម្នាក់បានរត់មកឆក់ទូរស័ព្ទរបស់គាត់យកទៅ លោក Alam ព្យាយាមដេញតាមចោរ ខណៈពេលនោះគ្នារបស់ចោរម្នាក់ទៀតបានវាយមួយទំហឹងទៅលើក្បាលរបស់គាត់ធ្វើអោយគាត់ដួលបោកក្បាលទៅនឹងដីតែម្តង។ បែបនេះហើយទើបធ្វើអោយជនរងគ្រោះរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត ក្មេងស្ទាវទាំងពីរនេះចាប់បញ្ជូនទៅតុលាការចោទប្រកាន់ពីបទធ្វើវាយប្រហារលើមនុស្សចាស់ និង ប្លន់៕

ប្រភព ៖ nextshark