បច្ចេកវិទ្យា

Instagram ប្រកាសមុខងារពិសេសថ្មីៗ ដូចជា Video calling, App integration, AR camera effects និង updated Explore page

BY
Khmernote Media
May 2, 2018

ថ្ងៃនេះគឺជាព្រឹត្តិការណ៍ F8 (eff 8) ដែលជាសន្និសីទមួយប្រចាំឆ្នាំរបស់ Facebook ដែល Instagram ទើបតែបានប្រកាសពីលក្ខណៈពិសេសថ្មីៗជាច្រើនដែលនឹងមានក្នុងពេលឆាប់ៗ។ មិនយូរប៉ុន្មានទេយើងបានឃើញការរីកចម្រើនបន្ថែមទៀតទៅលើ Story Instagram ដែលធ្វើឱ្យវាងាយស្រួលក្នុងការ Upload ឡើងនូវរឿងរ៉ាវប្រចាំថ្ងៃ។ ថ្ងៃនេះ Instagram បានប្រកាសថាមុខងារថ្មីៗជាច្រើននឹងត្រូវបានដាក់បញ្ចូលបន្ថែម។ កម្មវិធីពីរដំបូងដែលត្រូវបញ្ចូលទៅក្នុង Story គឺ Spotify និង GoPro ។

ការរួមបញ្ចូលរបស់កម្មវិធី Spotify នាំមកនូវបទចម្រៀងខ្លីដែលភ្ជាប់ទៅបទចម្រៀងពេញលេញនៅក្នុង Spotify ដូច្នេះអ្នកមើល Story របស់អ្នកអាចដឹងពីបទចំរៀងឬអាល់ប៊ុមបច្ចុប្បន្នរបស់អ្នក។ អ្នកអាច Post លើ Stories ឬផ្ញើរ Instagram DM ជាមួយចម្រៀង និង អាល់ប៊ុម។

GoPro ដំណើរការដោយគ្រាន់តែជ្រើសរើស Video GoPro ណាមួយរបស់អ្នកហើយអាចចែករំលែកដោយផ្ទាល់ទៅ Story Instagram ។ អ្នកនឹងអាច Crop វីដេអូឬរូបភាពមុនពេល Upload ទៅ Story របស់អ្នកនិងមិនចាំបាច់ភ្ជាប់គណនី GoPro របស់អ្នកជាមួយ Instagram ទេព្រោះការចែករំលែកត្រូវបានធ្វើឡើងនៅលើឧបករណ៍របស់អ្នកតាមរយៈកម្មវិធី Instagram ។

Instagram និយាយថាមុខងារថ្មីនៅលើ Instagram នឹងដំណើរការផងដែរនៅលើ Facebook Stories ហើយនឹងមានកម្មវិធីជាច្រើនទៀតនាពេលអនាគតដែលនឹងត្រូវបញ្ចូលក្នុងកម្មវិធី Instagram Stories ដូចជា Spotify និង GoPro ។

លក្ខណៈពិសេសថ្មីបន្ទាប់គឺការជជែកកំសាន្តជាវីដេអូ “Video Call” ដោយការចុចលើរូប Button វីដេអូនៅជ្រុងខាងលើក្នុងសារណាមួយទោះបីជាវាជាមួយបុគ្គល ឬ ជាក្រុមក៏ដោយ។ ដោយផ្អែកលើរូបភាពក្នុងសារព័ត៌មានក្នុងព្រឹត្តិការណ៍ F8 យើងសន្មតថាចំនួនការជជែកកំសាន្តជាវីដេអូ “Video Call” គឺកំណត់អ្នកចូលរួមមិនលើសពីបួននាក់។

ចុងក្រោយនេះគឺជា Explore Page របស់ Instagram ។ នេះជាទំព័រដែលត្រូវបានគេតម្រូវតាមបុគ្គលនីមួយៗដើម្បីស្វែងរកមិត្តថ្មីៗនិងគណនីថ្មីដើម្បី Follow។ ប្រសិនបើអ្នកចង់រកប្រធានបទដែលអ្នកចូលចិត្តអ្នកអាចរកតាម Hashtags។

ប្រភព៖ GSM

ប៊ុនហួរ

Share This Post: