ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រន្ធត់ណាស់! ប្អូនស្រីម្នាក់ធ្វើដំណើរទៅកំពតទាំងយប់ជាមួយមិត្តភក្តិ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវឡានយីឌុប​កង់១០ ចង្កូតស្តាំ បើកបុកពេញទំហឹងកិនបែកក្បាលស្លាប់ភ្លាមៗមួយរំពេច ចំណែកតៃកុងឡានរត់គេចខ្លួនបាត់ស្រមោល

    BY Khmernote Media May 17, 2020
    រន្ធត់ណាស់! ប្អូនស្រីម្នាក់ធ្វើដំណើរទៅកំពតទាំងយប់ជាមួយមិត្តភក្តិ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវឡានយីឌុប​កង់១០ ចង្កូតស្តាំ បើកបុកពេញទំហឹងកិនបែកក្បាលស្លាប់ភ្លាមៗមួយរំពេច ចំណែកតៃកុងឡានរត់គេចខ្លួនបាត់ស្រមោល

    ខេត្តកំពត ៖ យុវតី​រូបស្រស់សោភាម្នាក់​ ដែលមិត្តភ័ក្តតែងតែចាត់ទុកថាជា​មនុស្សចិត្តល្អ​ គួរឲ្យស្រលាញ់រាប់អាន​ និងរួសរាយរាក់ទាក់​អ្នកដទៃ បែរជា​ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់​ ដោយរថយន្តយីឌុបកង់១០ បុកកិនបែកក្បាលស្លាប់​យ៉ាង​អាណោចអាធ័ម​ ចំណែកមិត្តភ័ក្តរងរបួសបាក់ដៃម្ខាង​ នៅតាមផ្លូវជាតិលេខ៤១ ត្រង់ចំណុចជិតដល់រូបសំណាក​លោក​យាយ​ម៉ៅ ខណៈពេលកំពុងជិះម៉ូតូឌុបគ្នា​ធ្វេីដំណេីរទៅខេត្តកំពត ជាមួយមិត្តភ័ក្ត​ប្រុសស្រី៥នាក់ទៀត​ ជិះម៉ូតូ៣គ្រឿង កាលពីម៉ោងជិត១០យប់ថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០២០នេះ​​ ធ្វេីអោយមិត្តភ័ក្ត​បងប្អូន​សាច់ញាតិ​ជិតឆ្ងាយ​ មានការសោកស្ដាយយ៉ាងខ្លាំង​ ស្ទេីរតែមិនគួរអោយជឿថា​មនុស្សចិត្តល្អ​បែបនេះ​ បែរជាស្លាប់ទាំងវ័យក្មេងយ៉ាង​នេះទៅវិញ​ ។

    បេីតាមការរៀបរាប់របស់បងស្រី Phearak Da Irish ដែលចំណាយពេលវេលាដ៏មានតម្លៃប្រាប់ខ្ញុំបាទម៉េងដែលជាអ្នកយកព័ត៌មានខ្មែរណូត បានដឹងអំពីដំណេីររឿងរបស់ប្អូនស្រីរងគ្រោះថា នាងមានឈ្មោះ ពិន ស្រីពេជ្រ អាយុ២០ឆ្នាំ មុខរបរ​បុគ្គលិក​ផ្សារទំនេីប​ AEON ដោយនៅមុនពេលកេីតហេតុ​ យុវតីរងគ្រោះនិងមិត្តភ័ក្ត​ប្រុសស្រី៥នាក់ទៀត​ (ស្រី៥នាក់​ ប្រុសម្នាក់) បានជិះម៉ូតូចំនួន៣គ្រឿង​ មាន Honda Beat ចំនួន២គ្រឿង​ និងម៉ូតូ Suzuki Nex មួយគ្រឿង​ បេីកបរដោយយុវតីរងគ្រោះ​ ឌុបយុវតីម្នាក់ទៀតជាមិត្តភ័ក្ត បានធ្វេីដំណេីរទៅខេត្តកំពត​ ដោយចេញដំណេីរតាំងពីម៉ោងជិត៦ល្ងាច​ ថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ២០២០នេះ លុះទៅដល់ចំណុចកេីតហេតុខាងលេី​ ម៉ោងជិត១០យប់ថ្ងៃដដែល​ ស្រាប់តែ​ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់​ ត្រូវបានរថយន្តយីឌុប​កង់១០​មួយគ្រឿង ពាក់ស្លាកលេខចង្កូតស្ដាំ​ PP-1982 បេីកមកបុកម៉ូតូរបស់យុវតីរងគ្រោះ​ពេញទំហឹង​ បណ្ដាលឲ្យដួលខ្ទាតយុវតីដែលជិះពីក្រោយ​ទៅលេីថ្នល់រងរបួសធ្ងន់​ បាក់ដៃ​ ចំណែកយុវតីរងគ្រោះ​ដួលក្បែរកង់រថយន្តកិនបែកក្បាលស្លាប់​ភ្លាមៗមួយរំពេច​ ។ ចំណែកឯតៃកុងរថយន្តបង្ក​ ឃេីញសភាពមិនស្រួល​ បានចុះគេចខ្លួនបាត់​ស្រមោល​ ។

    ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមក​កន្លែងកេីតហេតុ​ ហេីយត្រួតពិនិត្យ​រថយន្ត​ រកឃេីញប័ណ្ណបេីកបរ​ និងអត្តសញ្ញាណប័ណ្ណដែលបន្សល់លេីរថយន្តបង្ក​ មានដូចជា ប័ណ្ណបើកបរ​ មួយសន្លឹក​ លេខប័ណ្ណ​:B251595 ប្រភេទ: (ខ-B) ដែលមានឈ្មោះដូច​ ​អត្តសញ្ញាណប័ណ្ណ​សញ្ញាតិខ្មែរ​ មួយសន្លឹក មានឈ្មោះ​ ឡេង​ ហែម ភេទប្រុស​ កេីតឆ្នាំ១៩៧៩​ មានស្រុកកំណើតនៅឃុំកក់​ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ សព្វថ្ងៃ​រស់នៅ​ភូមិ​តារាជ​ ឃុំកក់​ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។​ សពត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុ​រួចប្រគល់អោយក្រុមគ្រួសារ​យកទៅធ្វេីបុណ្យតាមប្រពៃណី​ ។ ចំណែករថយន្តនិងម៉ូតូ​ ត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែង​ និងយកទៅរក្សាទុកបណ្ដោះអាសន្ន​

    ក្រុមការងារ​ខ្មែរណូត​ សូមចូលរួម​រំលែកទុក្ខដ៏ក្រៀមក្រំនេះផង​ ទោះជាមិនដែលស្គាល់គ្នាក៏ដោយ​ តែនេះគ្រាន់តែជាការផ្សព្វផ្សាយចែករំលែក​ដោយសណ្ដានចិត្តប៉ុណ្ណោះ​ ការស្លាប់របស់គាត់​ បានធ្វេីឲ្យ​បងប្អូន​សាច់ញាតិ​ និងមិត្តភ័ក្ត​ជិតឆ្ងាយ​ផ្ញេីរសារចូលរួម​រំលែកទុក្ខដ៏ក្រៀមក្រំនេះតាមរយៈ​ Status និង Caption រំលែកទុក្ខដ៏ក្រៀមក្រំ​ រួមទាំងMention ឈ្មោះហ្វេសប៊ុក​របស់នាង ” Pi Ch”​ អមដោយរូបភាពនិងខ្លឹមសារសោកស្ដាយ​ និងរំលែកទុក​្ខបន្តបន្ទាប់គ្នាផងដែរ ។ បច្ចុប្បន្នក្រោយពេលកេីតហេតុ​ សពរបស់យុវតីរងគ្រោះ​ កំពុងត្រូវបានក្រុមគ្រួសារ ដឹកយកមកចាត់ចែងតម្កល់ធ្វេីបុណ្យ​តាមប្រពៃណី​ នៅផ្ទះរបស់​នាងផ្ទាល់តែម្ដង​ ស្ថិតនៅជិតវត្តចាស់ ខណ្ឌជ្រោយចង្វារ​ ក្រុងភ្នំពេញ​ អាស្រ័យហេតុ​នេះសូមគោរពអញ្ញេីញញាតិមិត្តជិតឆ្ងាយ ទាំងអស់ចូលរួម​ក្នុងពិធីបុណ្យសពរបស់គាត់​ ឲ្យបាន​អធិកអធម​ ដេីម្បីជាការចូលរួមជូនដំណេីរ​ និងគោរព​វិញ្ញាណក្ខន្ធ​របស់គាត់ជាចុងក្រោយផង ៕ ដោយក្ដីគោរព​ និងអនុគ្រោះ​ ពីខ្ញុំម៉េង​

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay