ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ករណីសារព័ត៌មានចុះផ្សាយថាមានជនជាតិវៀតណាម ឆ្លង កូវីដ-១៩ ក្រោយពេលចេញពីកម្ពុជា ឥលូវក្រសួងសុខាភិបាលបកស្រាយហើយ

    BY Khmernote Media May 18, 2020
    ករណីសារព័ត៌មានចុះផ្សាយថាមានជនជាតិវៀតណាម ឆ្លង កូវីដ-១៩ ក្រោយពេលចេញពីកម្ពុជា ឥលូវក្រសួងសុខាភិបាលបកស្រាយហើយ

    កាលពីប៉ុន្មានថ្ងៃមុនក្រោយពេលដែលកម្ពុជាប្រកាសថា អ្នកជំងឺកូវីដ-១៩ ទាំង១២២នាក់ត្រូវបានព្យាបាលជាសះស្បើយអស់១០០% ស្រាប់តែសារព័ត៌មានវៀតណាម vnexpress បានចុះផ្សាយថា មានបុរសជនជាតិវៀតណាមម្នាក់ឆ្លងជំងឺ កូវីដ-១៩ ក្រោយពេលចេញពីប្រទេសកម្ពុជា ពោលគឺចេញពីខេត្តសៀមរាបផ្ទាល់តែម្តង។ ក្នុងករណីនេះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបកស្រាយនៅក្នុងគ្រុបតេឡេក្រាមជាមួយអ្នកសារព័ត៌មានថា៖

    “ខ្ញុំសុំអនុញ្ញាតគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា មកទល់ពេលនេះ យើងមិនទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាមចំពោះករណីដែលបានលេីកឡេីងនៅក្នុងសារព័ត៌មានចុះផ្សាយនោះទេ។ ម្យ៉ាងទៀត ក្រុមការងាររបស់ក្រសួងសុខាភិបាល ក៏បានស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនទទួលបាននូវព័ត៌មានជាក់លាក់ណាមួយស្ដីអំពីករណីដូចការចុះផ្សាយនោះដែរ។ តាមការចុះផ្សាយនោះទៀត គឺយើងក៏មិនអាចដឹងបានដែរថា តើការដែលចម្លងនេះ វាអាចឆ្លងនៅប្រទេសណាមួយដែរទេ? ដោយសារការចម្លងវីរុសនេះ វាអាចកើតមានឡេីងគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ទាំងអស់ ជាពិសេសទៅទៀតនោះ គឺនៅពេលដែលបុគ្គលធ្វេីដំណេីរចល័ត តែម្តង។ គ្រប់ព័ត៌មាន ដែលទទួលបាន យេីងតែងតែធ្វេីការស្រាវជ្រាវនៅព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយបានធ្វើការរុករកឲ្យអស់លទ្ធភាព ហើយថ្ងៃនេះខ្ញុំសូមជម្រាបជូនថា យើងនៅតែមិនទាន់រកឃើញមានករណីវិជ្ជមានថ្មីណាមួយនោះទេតាមរយៈប្រព័ន្ធស្រាវជ្រាវតាមដានរបស់យេីងនេះ។ អញ្ចឹងខ្ញុំគ្រាន់តែសូមជម្រាបជូនថា ករណីនេះមិនមានភាពជាក់លាក់ហើយក៏មិនអាចនឹងវាយតម្លៃថាការចម្លងនេះ គឺកើតចេញពីព្រះរាជាណាចក្រកម្ពុជាយើងដែរ ដោយសារបុគ្គលនោះបានទៅដល់ប្រទេសវៀតណាម បេីគិតទៅហួសពី១៤ថ្ងៃទៅហេីយមកទល់ពេលដែលចុះផ្សាយថារកឃេីញវិជ្ជមាននោះ។ ក្រសួងសុខាភិបាល នៅតែប្រកាន់ជំហរសហប្រតិបត្តិការល្អមានតម្លាភាព ជានិច្ច និងបន្តការយកចិត្តទុកដាក់ស្រាវជ្រាវជាបន្តទៀត ហើយប្រសិនបើយើងមានព័ត៌មាន ឬក៏មានការវិវឌ្ឍន៍ថ្មីណាមួយដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ នេះ ក្រសួងសុខាភិបាល នឹងជម្រាបជូនសាធារណៈជនឲ្យបានជ្រាបជាមិនខានឡេីយ។ សូមបញ្ជាក់ជូនសារជាថ្មីថា មកទល់ថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា មិនទាន់រកឃេីញមានករណីចម្លងវីរុសកូវីដ-១៩ ថ្មី នោះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ហេីយចូលរួមបន្តការពារខ្លួនកុំមានការឆ្លងវីរុសនេះ ប្រសិនបេីមានព័ត៌មាន ឫមានបញ្ហាសុខភាព សូមទាក់ទងទៅលេខ ១១៥ ឫទៅស្វែងរកការពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay