Honda Click ស៊េរីថ្មីចេញជាផ្លូវ ជាមួយរូបរាងកាចជាងមុន និងទំនើបជាងមុន
- May 2, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda បានធ្វើការបង្ហាញជាផ្លូវការនូវម៉ូតូ Honda Click ជំនាន់ថ្មីរបស់ខ្លួនចំនួន២ម៉ូដែលនៅលើទីផ្សារ គឺម៉ូដែល Honda Click 150i និង New Honda Click 125i ។ យោងតាមលោក Suchart Aroonroongroj អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន AP Honda Co., Ltd បានឲ្យដឹងថា ម៉ូដែល Honda Click ជំនាន់ថ្មីត្រូវបានរចនារូបរាងឡើងថ្មីខុសប្លែកពីម៉ូដមុនៗ ជាមួយនឹងអំពូល LED ទាំងចង្កៀងមុខ-ក្រោយ ហើយអ្វីកាន់តែពិសេសនោះ ម៉ូតូនេះមានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយដូចជា Cool System ប្រព័ន្ធរក្សាឲ្យម៉ូតូនៅតែត្រជាក់ទោះជិះយូរ, Smart Key បញ្ឆេះដោយមិនបាច់ចាក់សោរ, កុងទ័រ Digital និងប្រព័ន្ធសុវត្ថិភាពផ្សេងទៀត។
យោងតាមគេហទំព័រ รถจักรยานยนต์ ฮอนด้า (Honda Motorcycle Thailand) បានឲ្យដឹងថា ម៉ូតូ Honda Click ស៊េរីថ្មីនេះ នឹងដាក់លក់នៅក្នុងទីផ្សារប្រទេសថៃឆាប់ៗនេះ ដែលមានតម្លៃចាប់ពី 60,200បាតឡើងទៅ៕
អត្ថបទ៖ សេម
ប្រភព៖ mocyc
- Share This Post:
















