ក្រោយឃើញវីដេអូហិង្សាបុរសម្នាក់វាយ និងធាក់ក្មេងយ៉ាងសាហារឃោរឃៅ ឯកឧត្តម ដួង តារា បាននិយាយថា…
កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីវីដេអូមួយ ដែលបង្ហាញពីសកម្មភាពយុវជនម្នាក់បានប្រើហិស្សាវាយដំមកលើក្មេងប្រុសម្នាក់ ដោយមិនដឹងមូលហេតុអ្វីឡើយ ហើយកាន់តែហួសចិត្តបំផុតនោះគឺ អ្នកដែលថតសកម្មភាពនោះមិនបានជួយអន្តរាគមន៍ឡើយ បែរជាឈរថតធ្វើទៅវិញ។

ក្រោយឃើញវីដេអូនោះ ឯកឧត្តម ដួង តារា ក៏បានបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់លោកថា “សុខសប្បាយជាទេបងប្អូន? យេីងរូមគ្នាកុំអោយឆ្លងរោគកូវីដ១៩ និងយេីងរួមគ្នាកម្ចាត់អំពេីហឹង្សាគ្រប់រូបភាព…ដាច់ចិត្តលេីកដៃទះកំភ្លៀង និងលេីកជេីងទាត់ធាក់កណ្តាលមុខប្អូនប្រុស..ដោយគ្មានក្តីអាណិតអាសូរ..ជាពិសេសអ្នកថតវីដេអូ ដែលឈរថតយកមកបង្ហោះ។ គួរអោយអាណិតប្អូនប្រុសដែលត្រូវទទួលរងអំពេីហឹង្សាបែបនេះ។ តេីបងប្អូនស្គាល់ពួកគេទេ? ទោះវីដេអូចាស់ឬថ្មីគឺយេីងត្រូវតែចូលរួមលុបបំបាត់អំពេីហឹង្សាដូចក្នុងរូបភាពនេះអោយបាននៅគ្រប់ទីកន្លែង។ យេីងចូលរួមកសាងអំពេីល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែង”៕
