ព័ត៌មានជាតិ
សាលាបង្រៀនបើកបរមួយ ត្រូវនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ហៅមកណែនាំ និងធ្វើកិច្ចសន្យា ក្រោយចេញបង្កាន់ដៃប្រភេទនេះឲ្យសិស្សដែលប្រឡងយកបណ្ណបើកបរ
BY Khmernote Media
May 19, 2020
យោងតាមការបញ្ជាក់ពី នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើការណែនាំដល់សាលាបង្រៀនបើកបរយានយន្ត ២ធ្នូ ទាក់ទងនឹងការចេញបង្កាន់ដៃប្ដូរបណ្ណ។ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមជម្រាបជូនដំណឹងដល់បងប្អូនសាធារណជនឲ្យបានជ្រាបផងដែរថា វិក័យប័ត្រ ឬ លិខិតបញ្ជាក់ដែរចេញពីសាលាបង្រៀនបើកបរ គឺ មិនមែនជាបណ្ណបើកបរ នោះទេ ដូចនេះ គឺមិនអាចប្រើប្រាស់បានទេ។

កន្លងមកឃើញបងប្អូនសាធារណជន មានការភាន់ច្រលំ។ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមថ្លែងអំណរគុណចំពោះបងប្អូនសាធារណជន ដែលបានផ្ដល់ដំណឹងទាំងនេះ មកឲ្យនាយកដ្ឋានឲ្យបានដឹង និងបានចាត់វិធានការបានទាន់ពេលវេលា។ សូមបន្តនូវការផ្តល់ព័ត៌មាន និងកិច្ចសហការ នេះមកក្រសួងបន្តទៀត!

អត្ថបទ៖ សេម