ឃាត់ខ្លួន២នាក់ប្តីប្រពន្ធ ពាក់ព័ន្ធគ្រឿងញៀនជាច្រើនកញ្ចប់
នៅវេលាម៉ោង០៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវ គីម អ៊ីលសុង ក្បែរអង់តែនទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន មានប្រសាសន៍ឱ្យដឹងថា ជនសង្ស័យទាំង០២នាក់មានឈ្មោះ សុខ ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ និងឈ្មោះ គង់ ចិន្តា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ។

លោកឧត្តមសេនីយ៍ស្នងការរងបន្តថា ការបង្ក្រាបជនសង្ស័យ០២នាក់ប្តីប្រពន្ធជាមួយនឹងគ្រឿងញៀនកន្លះគីឡូក្រាមនេះ គឺនគរបាលការិយាល័យជំនាញបានស្រាវជ្រាវស៊ើបអង្កេត តាមរយៈការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ ទើបឈានដល់បង្ក្រាបជនសង្ស័យប្រ ព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនជាក់ស្តែង។ ជនសង្ស័យទាំង០២នាក់ និងវត្ថុតាងគ្រឿងញៀនត្រូវបាននគរបាលការិយាល័យជំនាញកំពុងកសាងសំណុំរឿង និងវត្ថុតាងគ្រឿងញៀនបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា អនុវត្តតាមទិសដៅការងារដើម្បីកាត់បន្ថយបញ្ហាគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញោឱ្យមានប្រសិទ្ធភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែបានរំលឹកណែនាំឱ្យកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវអនុវត្តវិធានការបង្ក្រាបគ្រឿងញៀនជាប្រចាំ និងមិនដកថយនោះឡើយ ទាំងនៅក្នុងក្លឹបកម្សាន្ត និងកន្លែងជួញដូរគ្រឿងញៀនដទៃទៀត ។
ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០ កម្លាំងនគរបាលអធិការដ្ឋានខណ្ឌទាំង១៤ និងកម្លាំងការិយាល័យជំនាញចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន១,១៥៣ករណី ឃាត់ខ្លួនជនសង្ស័យ២,០៧៨នាក់ ដកហូតវត្ថុតាងគ្រឿងញៀនជាង៣គីឡូក្រាម ។ ជនសង្ស័យនិងវត្ថុតាងគ្រឿងញៀនទាំងនោះ ក៏ត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់រួចហើយ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត