ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចហៅឲ្យឈប់ ដើម្បីត្រួតពិនិត្យ បែរជាបន្ថែមល្បឿនរត់គេច ហើយពេលសមត្ថកិច្ចណែនាំឲ្យត្រលប់ទៅគោលដៅត្រួតពិនិត្យ ស្រាប់តែនាំគ្នាស្រែកសំឡុតប្រកែកតឹងសរសៃកដាក់សមត្ថកិច្ចទៀត

    BY Khmernote Media May 20, 2020
    សមត្ថកិច្ចហៅឲ្យឈប់ ដើម្បីត្រួតពិនិត្យ បែរជាបន្ថែមល្បឿនរត់គេច ហើយពេលសមត្ថកិច្ចណែនាំឲ្យត្រលប់ទៅគោលដៅត្រួតពិនិត្យ ស្រាប់តែនាំគ្នាស្រែកសំឡុតប្រកែកតឹងសរសៃកដាក់សមត្ថកិច្ចទៀត

    រាជធានីភ្នំពេញ ៖ បុរស៤នាក់ ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ បន្ទាប់ពីបើករថយន្ត PRIUS និងរថយន្ត Highlander រួមទាំងបើកបរម៉ូតូឌុបគ្នា មិនពាក់មួកសុវត្ថិភាព និងពុំមានស្លាកលេខ ក្នុងល្បឿនលឿន ចូលគោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ សមត្ថកិច្ចហៅឲ្យឈប់ ស្រាប់តែនាំគ្នាបន្ថែមល្បឿនយ៉ាងលឿន ទើបសមត្ថកិច្ចចេញម៉ូតូប្រដេញតាមស្ទាក់ឃាត់បាន រួចណែនាំអោយត្រលប់ទៅកន្លែងគោលដៅវិញ ស្រាប់តែពួកគេនាំគ្នាស្រែកសំឡុត ប្រកែកវែកញែកតឹងសរសៃកដាក់សមត្ថកិច្ចបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទើបសមត្ថកិច្ចសុំគោលការណ៍បើកការឃាត់ខ្លួនចាប់ដាក់ខ្នោះនាំត្រលប់មកកន្លែងគោលដៅវិញ ដើម្បីប្រគល់អោយជំនាញវាស់ជាតិអាកុលតែម្ដង ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១០:២៥នាទីយប់ ថ្ងៃអង្គារ៍ ទី១៩ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី របស់នគរបាលខណ្ឌមានជ័យ ស្ថិតនៅទល់មុខប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    បើតាមលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានថ្លែងប្រាប់ថា គោលដៅយប់នេះ ដឹកនាំដោយលោកអធិការរងដឹកនាំឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនគ្រឿងញៀន និងចុះជួយខណ្ឌមានជ័យ និងរូបលោកផ្ទាល់ដែលជាអធិការខណ្ឌមានជ័យ និងអធិការរង៧រូបទៀត និងកម្លាំងនគរបាលផ្នែក ពាក់ព័ន្ធជាច្រើននាក់ទៀត បានចុះធ្វើការអនុវត្តច្បាប់ និងអនុក្រឹត្យថ្មីនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងឥរិយាបទថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឹងម៉ាត់បំផុត ។

    បើតាមលោកអធិការរងទទួលផែនសណ្ដាប់ធ្នាប់ចរាចរណ៍បានថ្លែងប្រាប់ក្រុមការងារខ្មែរណូតដឹងថា នៅអំឡុងពេលកំពុងអនុវត្ត ស្រាប់តែមានបុរស២នាក់ ជិះឌ្រីមសង់មួយគ្រឿងម៉ូតូឌុបគ្នា មិនពាក់មួកសុវត្ថិភាព និងមិនពាក់ស្លាកលេខ និងមានរថយន្ត២គ្រឿងទៀត មានម៉ាកHighlander ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AD-4698 និងរថយន្តម៉ាក TOYOYA PRIUS ពណ៌ខ្មៅ មួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 2AW-0772 ចូលមកដល់គោលដៅព្រមគ្នាទាំងបីគ្រឿង ក្នុងល្បឿនលឿន មិនបន្ថយល្បឿនទេ ឃើញដូច្នេះនគរបាលដែលបង្កប់ខ្លួននៅខាងមុខប៉ារ៉ាស បានបោះដៃតាមវិទ្យុទាក់ទង(ID) មកក្រុមកម្លាំងនគរបាលដែលឈរតាមកណ្តាលផ្លូវក្នុងគោលដៅ ប្រុងប្រយ័ត្ន បើអាចហៅអែបខាង ដើម្បីត្រួតពិនិត្យផង តែយានយន្តទាំងបីគ្រឿងនោះ បានព្យាយាមបន្ថែមល្បឿន ធ្វើឲ្យកម្លាំងនគរបាល៤-៥នាក់ដែលឈរនៅកណ្ដាលគោលដៅ រត់អែបទៅខាងសិន មិនដូច្នោះទេ អាចនឹងត្រូវយានយន្តទាំងបីនោះ បុកជាមិនខាន ទើបកម្លាំងអន្ដរាមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលត្រៀមលក្ខណៈប្រដេញតាមអ្នកបើកបររត់គេចនោះ ចេញប្រដេញតាមពីក្រោយរហូតបានជិត៣០០ម៉ែត្រ ក៏ត្រូវបានរថយន្ត Highlander បើកកៀរម៉ូតូសមត្ថកិច្ចដែលប្រដេញតាមម៉ូតូ និងល្មើសច្បាប់ចរាចរណ៍ (មិនពាក់មួកសុវត្ថិភាពនិងពុំមានស្លាកលេខនោះ) តែក៏ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស(ម៉ូតូប្រដេញ)៣-៤គ្រឿងទៀតតាមមកដល់បន្តបន្ទាប់គ្នា ហើយក៏បានសួរនាំ ទើបដឹងថាយានយន្តទាំងបីគ្រឿងនេះ សុទ្ធតែជាមនុស្សស្គាល់គ្នាដែលចេញពីផឹកស៊ីជាមួយគ្នា ។

    ប្រភពដដែលបន្តថា សមត្ថកិច្ចក៏បានណែនាំអោយសហការជាមួយសមត្ថកិច្ច ដើម្បីត្រលប់ទៅកន្លែងគោលដៅវិញដើម្បីត្រួតពិនិត្យ និងវាស់ជាតិអាកុល ស្រាប់តែបុរស៣-៤នាក់ខាងលើនាំគ្នាស្រែកសំឡុត ប្រកែកវែកញែកតឹងសរសៃកដាក់សមត្ថកិច្ចមួយប្រ៉ាវ និងមានការរុញច្រានសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ថែមទៀតផង ដោយបង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង ទើបសមត្ថកិច្ចសុំគោលការណ៍ពីលោកអធិការខណ្ឌមានជ័យ និងលោកស្នងការរង ដែលចុះដឹកនាំគោលដៅខាងលើ ដើម្បីធ្វើការឃាត់ខ្លួនចាប់ដាក់ខ្នោះនាំត្រលប់មកកន្លែងគោលដៅវិញ ដើម្បីប្រគល់អោយជំនាញ អប់រំណែនាំ ធ្វើការត្រួតពិនិត្យ ក្នុងរថយន្តទាំងពីរគ្រឿង និងម៉ូតូ សុទ្ធតែមិនឃើញមានអ្វីទេ ។

    លោកវរសេនីយ៍ត្រី ជឹម សុភក្ត័ អធិការរងទទួលផែនចរាចរណ៍ ដែលជាអ្នកវាស់អាកុលអ្នកបើកយានយន្តទាំងបីនាក់ខាងលើបានប្រាប់បន្តទៀតថា លុះពេលវាស់ជាតិអាកុលអ្នកបើកបរម៉ូតូ លទ្ធផលត្រួតពិនិត្យ មានជាតិអាកុល ០,៥៥មិល្លីក្រាម ក្នុង១លីត្រខ្យល់, និងវាស់ជាតិអាកុលអ្នកបើកបររថយន្ត Highlander លទ្ធផលមានជាតិអាកុល ០,៥៨មិល្លីក្រាម ក្នុង១លីត្រខ្យល់ និងវាស់ជាតិអាកុលអ្នកបើកបររថយន្ត PRIUS លទ្ធផលមានជាតិអាកុល ០,២១មិល្លីក្រាម ក្នុង១លីត្រខ្យល់ ដែលស្ថិតក្នុងកម្រិតអប់រំប៉ុណ្ណោះ ចំណែកអ្នកបើកបររថយន្ត Highlander និងម៉ូតូឌ្រីមសង់(មិនពាក់ស្លាកលេខ)ដែលបើកបរក្នុងស្ថានភាពស្រវឹង ល្មើសច្បាប់ចរាចរណ៍ គឺធ្វើរបាយការណ៍បញ្ជូនខ្លួនទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះអ្នកបើកបរមានអត្រាជាតិកុលចាប់ពី ០,៤០mg/l ឡើងទៅ ដើម្បីអនុវត្តតាមច្បាប់ ។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ សូមអរគុណ!!! ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay