ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងដែលធ្លាក់ទឹកទន្លេនៅស្ពានដែកបាឡេសិត្បូ ត្រូវគេរកឃើញហើយ

    BY Khmernote Media May 21, 2020
    ក្មេងដែលធ្លាក់ទឹកទន្លេនៅស្ពានដែកបាឡេសិត្បូ ត្រូវគេរកឃើញហើយ

    កណ្ដាល៖ ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ឯកស័ក ពស២៥៦៤ត្រូវនឹងថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦:០៤នាទី(ម៉ោងឃើញសព) ប្រទះឃើញក្មេងដែលធ្លាក់ទឹកទន្លេនៅស្ពានដែកបាឡេ នៅចំណុច ស្ពានដែកបាឡេសិត្បូ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ស្រួយ មានហេង ភេទប្រុស អាយុ២ឆ្នាំ ជនជាតិខ្មែរ ឪពុកឈ្មោះ ស្រឹម ស្រូយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ ម្តាយឈ្មោះ មាស ដាវ៉ាន់ ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ ទីលំនៅ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    សភាពរឿងហេតុ នៅថ្ងៃទី១៩/០៥/២០២០វេលាម៉ោង១៩ និង០០នាទី ម្តាយជនរងគ្រោះបានជិះម៉ូតូដោយឌុបគ្នា ០៣នាក់ម្តាយជនរងគ្រោះអ្នកបើកម៉ូតូ ជនរងគ្រោះជាកូន ជិះខាងមុខ និងពូជនរងគ្រោះ ឈ្មោះ មាស រដ្ឋា ភេទប្រុសអាយុ១៧ ជិះក្រោយ គោលបំណងដើម្បីយកបាយទៅឱ្យតៃកុងឡានដឹកដី នៅកោះអន្លង់ចិន​ លុះបើកជិតដល់កណ្តាលស្ពានបាឡេ ម៉ូតូក៏បានរអិលដួល (ក្រោយភ្លៀងធ្លាក់សភាពស្ពានរអិល មានអាចម៌ដីភក់) ក៏បណ្តាលអោយជនរងគ្រោះ ខ្ទាត់ធ្លាក់តាមបង្កាន់ដៃស្ពានចូលក្នុងទឹកទន្លេតែម្តង ។ បន្ទាប់មកក៏ពូជនរងគ្រោះដែលជិះក្រោយ ក៏បានលោតចុះទៅតាម​រាវរក ប៉ុន្តែពុំឃើញជនរងគ្រោះឡើយ។ ក៏បានជិះទៅរកបងប្អូនដើម្បីជួយរាវរក ដោយមានកំលាំងប៉ុស្តិ៍ ភូមិ សហការណ៍គ្នា បានចុះទៅជួយអន្តរាគមន៍នៅកន្លែងកើតហេតុភ្លាមផងដែរ រកមិនឃើញជនរងគ្រោះឡើយ។

    លុះដល់ថ្ងៃទី២០/០៥/២០២០វេលាម៉ោង១៦និង០៤នាទីឪពុកម្តាយនិងបងប្អូនបានឃើញជនរងគ្រោះអណ្តែកឡើងលើ ក៏បាននាំគ្នាស្រង់ជនរងគ្រោះឡើងមក។បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។ សមាសភាពចូលរួមពិនិត្យ ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាសាកសព ដៃនិងជើងមានដីសងខាង ពោះមានទឹក ។ ការសន្និដ្ឋាន តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយ លង់ទឹក ។សាកសពត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។

    ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay