PR

ក្រុមហ៊ុន TADA ប្រកាសទទួលប្រាក់វិនិយោគទុនជាយុទ្ធសាស្រ្តបន្ថែម ពីធនាគារ Shinhan របស់ប្រទេសកូរ៉េខាងត្បូង

BY
Khmernote Media
May 21, 2020

ប្រទេសសឹង្ហបុរី, ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០- ក្រុមហ៊ុន MVLLABS ភីធីអិលធីឌី (“MVL”) ដែលជាក្រុមហ៊ុន នៅពីក្រោយក្រុមហ៊ុន TADA -សេវាកម្មកក់ការធ្វើដំណើរមិនកាត់កម្រៃជើងសារ ដំបូងបង្អស់ នៅអាសុីអាគ្នេយ៍ ផ្អែកលើបច្ចេកវិទ្យា Blockchain- បានប្រកាសថ្ងៃនេះ ចំពោះការទទួលប្រាក់វិនិយោគទុនបន្តពីការវិនិយោគ Series A លើកមុន ពីធនាគារពាណិជ្ជកម្ម Shinhan ដែលជាធនាគារមានទុនច្រើនជាងគេមួយនៅប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុន Samkee Automotive ដែលជាក្រុមហ៊ុនឯកទេសខាងធ្វើពុម្ព គ្រឿងម៉ាសុីនលំដាប់ថ្នាក់អន្តរជាតិ មួយ និងក្រុមហ៊ុន iloom ដែលជាម៉ាក់គ្រឿងសង្ហារឹមក្នុងផ្ទះដ៏ល្បីល្បាញមួយនៅប្រទេសកូរ៉េខាងត្បូង ក៏បានចូលរួមក្នុង ការវិនិយោគទុនលើកនេះផងដែរ។ ការវិនិយោគទុនលើកនេះ នាំឲ្យ MVL ទទួលប្រាក់វិនិយោគសរុបជិត ១០លានដុល្លារ បើគិតតាំងពីការវិនិយោគ Series A លើកមុន។

ហិរញ្ញប្បទានពីការវិនិយោគទុននេះនឹងត្រូវបានប្រើ ដើម្បីបន្តពង្រីកទីផ្សារបច្ចុប្បន្នរបស់ MVL ក៏ដូចជាការអភិវឌ្ឍ ប្រព័ន្ធអេកូចល័ត ដែលបង្កើតទ្បើងនៅលើបច្ចេកវិទ្បា Blockchain របស់ MVL។ ការវិនិយោគនេះនឹងធ្វើឲ្យ MVL អាចមានលទ្ធភាពបង្កើនទុនពីការពង្រីកទីផ្សាររបស់កម្មវិធី TADA ដែលជាផលិតផលរបស់ MVL។ ក្រុមហ៊ុនសង្ឃឹមថា ទាំងអ្នកបើកបរ និងអ្នកជិះអាចចូលរួមចំណែកក្នុងការធ្វើដំណើរនាថ្ងៃអនាគតប្រកបដោយនិរន្តរភាព។ តាមការវិនិយោគទុននេះ ក្រុមហ៊ុនក៏អាចធ្វើការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីនាំមកនូវផលិតផល និងសេវាកម្ម ដែលមានភាពច្នៃប្រឌិតលើបច្ចេកវិទ្យា Blockchain របស់ MVL។

លោក Kay Woo, នាយកប្រតិបត្តិរបស់ MVL មានប្រសាសន៍ថា : “ជាមួយការវិនិយោគទុននេះ យើងនឹងអាចបន្ត បេសកម្មរបស់យើងក្នុងការបង្កើតប្រព័ន្ធអេកូចល័តមួយប្រកបដោយនិរន្តរភាពនិងភាពប្រសើរជាងមុន។ ថ្មីៗនេះផងដែរ យើងក៏បានបើកដំណើរនូវសេវាកម្មដឹកជញ្ជូន TADA នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់អាជីវកម្ម និងអ្នកបើកបររបស់យើងដែលបានទទួលរងផលប៉ះពាល់ពីការវាយលុកនៃវុីរុសកូវីដ-១៩។ នេះជាអ្វីដែលយើងចង់ បង្ហាញថា យើងអាចប្រើបច្ចេកវិទ្យារបស់យើងជាកម្លាំងវិជ្ជមានមួយបាន។ យើងសូមថ្លែងអំណរគុណ ដល់អ្នកវិនិយោគទុនរបស់យើង ដែលមានភាពជឿជាក់ទៅលើចក្ខុវិស័យនៃប្រព័ន្ធអេកូចល័តដែលប្រសើរ មាននិរន្តរភាព និងមិនលម្អៀងរបស់យើង។”

អ្នកនាំពាក្យរបស់ធនាគារ Shinhan ក៏មានប្រសាសន៍ផងដែរថា: “ប្រព័ន្ធចល័តលើបច្ចេកវិទ្យា Blockchain របស់ MVL មានការរីកចម្រើនយ៉ាងខ្លាំងសម្រាប់អ្នកប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។ យើងរំពឹងថានឹងបង្កើតនូវផលិតផលរួមគ្នាឲ្យកាន់តែប្រសើរជាមួយសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ Shinhan ដូចជាកាបូបលុយអេឡិចត្រូនិចរបស់យើង ដើម្បីផ្តល់អត្ថប្រយោជន៍ឈ្នះឈ្នះដល់ធនាគារShinhan និងក្រុមហ៊ុន MVL”។

សម្រាប់ព័ត៌មានលម្អិតពី MVL សូមចូលទៅកាន់។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ:
លោក ជីម ប៉ូលី
ប្រធានចាត់ការទូទៅក្រុមហ៊ុន MVL TADA (Cambodia)
poly.chim@mvlchain.io

អំពីក្រុមហ៊ុន MVLLABS ភីធីអិលធីឌី (“MVL”):

MVL ជាប្រព័ន្ធអេកូចល័តដែលមានមូលដ្ឋានលើបច្ចេកវិទ្យា Blockchain។ ក្រុមហ៊ុន MVL កំពុងជំរុញឲ្យមានការផ្លាស់ប្តូរទ្រង់ទ្រាយធំមួយនៃចល័តភាពរបស់ខ្លួន តាមរយៈសេវាកម្មកក់ការធ្វើដំណើរដែលមិនកាត់កម្រៃជើងសារដំបូងបង្អស់នៅអាសុីអាគ្នេយ៍គឺ កម្មវិធី TADA ដែលមានអ្នកបើកបរជាង ៨១ ពាន់នាក់ និងអ្នកប្រើប្រាស់ច្រើនជាង ៥ សែននាក់ នៅប្រទេសសិង្ហបុរី, វៀតណាម និងកម្ពុជា។

ទិន្នន័យនៃចល័តភាពដូចជា ការធ្វើប្រតិបត្តិការ ការធ្វើដំណើរ គ្រោះថ្នាក់ផ្សេងៗ និងការថែទាំយានយន្ត គឹត្រូវបានកត់ត្រាទុកនិងតភ្ជាប់ទៅក្នុងប្រព័ន្ធរួមតែមួយ។ អ្នកដំណើរមានទំនាក់ទំនងជាមួយទិន្នន័យ នៃចល័តភាព របស់ប្រព័ន្ធរួមនៅលើ Blockchain តាមរយៈសេវាកម្មដូចជា កម្មវិធី TADA និងសេវាផ្សេងៗដែលនឹងមាន នៅពេលខាងមុខនេះ។

អំពីធនាគារ Shinhan:

ធនាគារ Shinhan គឺជាផ្នែកមួយនៃសុីនហានហ្វាយនែនគ្រុប ដែលជាធនាគារពាណិជ្ជកម្មធំមួយ នៅប្រទេស កូរ៉េខាងត្បូង។ សម្រាប់ព័ត៌មានលម្អិតពីធនាគារ Shinhan សូមចូលទៅកាន់: https://www.shinhan.com/en/

អំពី iloom:

Iloom គឺជាម៉ាកឈានមុខគេមួយដែលមានឯកទេសខាងគ្រឿងសង្ហារឹមក្នុងផ្ទះ។ Iloom ផ្គត់ផ្គង់គ្រឿងសង្ហារឹម ដែលមានភាពច្នៃប្រឌិតស្របទៅតាមទស្សនៈអាជីវកម្មរបស់ខ្លួន “យើងបង្កើតគ្រឿងសង្ហារឹមតាមរបៀបដែលត្រឹមត្រូវ”។ Iloom បានឈ្នះពានរង្វាន់ iF Design និង Red Dot Design ក៏ដូចជាពានរង្វាន់ Japan’s Good Design និង IDEA ពីសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៨។ សម្រាប់ព័ត៌មានលម្អិតពី MVL សូមចូលទៅកាន់: https://www.iloom.com/

អំពី Samkee Automotive:

Samkee Automotive គឺជាអ្នកឯកទេសខាងផលិតពុម្ពគ្រឿងម៉ាសុីន គ្រឿងអាលុយមីញ៉ូមដែលបង្កើតទ្បើងកាលពីឆ្នាំ ១៩៧៨។ Samkee Automotive អភិវឌ្ឍ និងផលិតគ្រឿងម៉ាសុីនទាំងមូល ចាប់ពីគ្រឿងម៉ាស៊ីនចំហេះខាងក្នុងដែលមាន ទៅជាយានយន្តអគ្គិសនីនិងសម្ភារៈដែលប្រើថ្ម។ ក្រុមហ៊ុននេះបានធ្វើការផ្គត់ផ្គង់គ្រឿងម៉ាសុីនទៅក្រុមហ៊ុន Hyundai-Kia, Volkswagen, និង LG Group។ សម្រាប់ព័ត៌មានលម្អិតពី MVL សូមចូលទៅកាន់: http://www.samkee.com/eng/main/

Share This Post: