ក្តៅៗ! ស្ត្រីម្នាក់បើកឡានលឿនដូចហោះ បុករថយន្តកាម៉ារីបាឡែន ប៉ើងបោកផ្ទប់ដើមឈើ ហើយមិនព្រមឈប់ដោះស្រាយ ថែមទាំងបន្ថែមល្បឿនបើករត់ តែត្រូវសមត្ថកិច្ចដេញតាមឃាត់បាន
រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងមុននេះបន្តិចថា មានស្ត្រីម្នាក់បើករថយន្ត Hilux Vigo មួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តកាម៉េរីមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសដៃ ចំណែករថយន្តកាម៉ារីខ្ទាតបោកផ្ទប់ដើមឈើ និងបង្គោលស្លាកសញ្ញាប្រាប់លេខផ្លូវ រងខូចខាតរថយន្តយ៉ាងដំណំ ហើយរថយន្តបង្ក មិនព្រមឈប់ទេ បានបន្ថែមល្បឿន បើករត់គេចពីកន្លែងកើតហេតុ រហូតដល់ត្រូវបានគេដេញតាមឃាត់បានវិញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាម៉ោងជិត២រសៀលថ្ងៃព្រហស្បត៍ ទី២០ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៤៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍បឋមបានអោយក្រុមការងារយើងដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺ កើតឡើងដោយរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង នៅផ្លូវបំបែកជាបួន លើផ្លូវព្រះនរោត្តម កែងផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បណ្ដាលឲ្យខ្ទាតបោកផ្ទប់ដើមឈើ និងបង្គោលស្លាកសញ្ញាប្រាប់លេខផ្លូវ រងការខូចខាតរថយន្តខ្ទេចយ៉ាងដំណំ និងបណ្ដាលឲ្យបុរសម្ចាស់រថយន្តកាម៉ារី រងរបួសដៃធ្ងន់គួរសម ចំណែករថយន្តបង្កមិនព្រមឈប់ដោះស្រាយទេ បានព្យាយាមបើករថយន្តរត់គេចពីកន្លែងកើតហេតុ រហូតដល់ផ្លូវ២៩៤ ជិតវិមានឯករាជ្យ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទើបត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចសហការគ្នា ប្រដេញតាមឃាត់បានទាំងរថយន្ត និងអ្នកបើករថយន្តផងដែរ ទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដង។ បច្ចុប្បន្ននៅកន្លែងកើតហេតុ សមត្ថកិច្ចកំពុងរងចាំប្រគល់អោយផ្នែកជំនាញ សាកសួរបន្តតាមជំនាញ៕


អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត