ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កម្ពុជា រកឃើញវិជ្ជមានថ្មីម្នាក់ទៀតហើយ ជាស្ត្រីវ័យ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅខណ្ឌសែនសុខ មកពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៨ ឧសភា តែទើបតេស្តរកឃើញ កូវីដ-១៩ កាលពីម្សិលមិញនេះ

    BY Khmernote Media May 23, 2020
    កម្ពុជា រកឃើញវិជ្ជមានថ្មីម្នាក់ទៀតហើយ ជាស្ត្រីវ័យ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅខណ្ឌសែនសុខ មកពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៨ ឧសភា តែទើបតេស្តរកឃើញ កូវីដ-១៩ កាលពីម្សិលមិញនេះ

    ក្រសួងសុខាភិបាលកម្ពុជាទើបតែចេញសេចក្តីប្រកាសថ្មីមុននេះបន្តិចទាក់ទងនឹងការរកឃើញវិជ្ជមានកូវីដ ១៩ ថ្មីម្នាក់ទៀតនៅថ្ងៃ ២២ ឧសភា នេះ ដែលវិជ្ជមានថ្មីនេះ នៅលើស្ត្រីជនជាតិខ្មែរ អាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្ត្រីរូបនេះបានត្រឡប់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់បន្តជើងហោះពីប្រទេសកូរ៉េ និងបានមកដល់កម្ពុជា នៅថ្ងៃទី០៨ ឧសភា ឆ្នាំ២០២០ ហើយគាត់បានធ្វើការរស់នៅដាច់ដោយឡែក ដោយខ្លួនឯងតាំងពីថ្ងៃមកដល់។

    ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបន្តអោយដឹងទៀតថា លុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ត្រីខាងលើបានទៅធ្វើតេស្ត ដោយសារតែគាត់ចេញរោគសញ្ញា មានបញ្ហាក្អក តឹងច្រមុះ ស្ងួតបំពង់ក តែលទ្ធផលតេស្តអវិជ្ជមានទេ។ គ្រូពេទ្យបានណែនាំឱ្យគាត់ បន្តធ្វើចត្តាឡីស័កឱ្យគ្រប់១៤ថ្ងៃ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អាការៈ​គាត់មិនធូរស្រាល ហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ គាត់ក៏ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាករបស់គាត់ទៅវិភាគសារជាថ្មីម្តងទៀត ដែលទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩។ បច្ចប្បន្នគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay