ស្រ្តីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ ដែលឆ្លងកូវីដ១៩ គឺជាអ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកដំណើរលើយន្តហោះជាមួយគ្នាម្នាក់ ដែលភាគីកូរ៉េតេស្តឃើញវិជ្ជមានកូវីដ១៩ ហើយផ្តល់ដំណឹងមកកម្ពុជាថ្ងៃ ១១ ឧសភា ២០២០
យោងតាមលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាក្រោយពីមានករណីស្រ្តីជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ មកពីសហរដ្ឋអាមេរិក បានរកឃើញវិជ្ជមានកូវីដ១៩ នាថ្ងៃទី ២២ ឧសភា ឆ្នាំ ២០២០ ក្រុមការងារក្រសួង និងមន្ទីរសុខាភិបាល មានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក បានធ្វើការស្រាវជ្រាវរុករកដោយយកចិត្តទុកដាក់ជាទីបំផុត ដើម្បីរកអ្នកប៉ះពាល់ជាមួយនឹងស្រ្តីជនជាតិខ្មែរដែលធ្វើដំណើរពីអាមេរិកនោះ។

កាលពីថ្ងៃទី ០៨ ឧសភា ឆ្នាំ ២០២០ ជាថ្ងៃដែលស្រ្តីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ ខាងលើបានមកដល់កម្ពុជា ក្រសួងសុខាភិបាល បានណែនាំឲ្យរូបគាត់ធ្វើចត្តាឡីស័កនៅផ្ទះចំនួន ១៤ថ្ងៃ តាមរយៈការតាមដានដោយយកចិត្តទុកដាក់ពីក្រុមការងារ និងនៅថ្ងៃទី ១១ឧសភា ២០២០ ខាងប្រទេសកូរ៉េ បានផ្តល់ព័ត៌មានថាមានអ្នកដំណើរនៅលើយន្តហោះម្នាក់ដែលមកជាមួយស្រ្តីខាងលើ រកឃើញមានវិជ្ជមានកូវីដ១៩ នៅកូរ៉េ និងមានបញ្ជាក់ថា ស្រ្តីជនជាតិខ្មែររូបនោះហ ជាអ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកដំណើរនៅកូរ៉េនោះតែម្តង ហើយមានហានិភ័យខ្ពស់ក្នុងការចម្លង។ សូមប្រិយមិត្តអានសេចក្តីប្រកាសក្រសួងបន្ថែម ដើម្បីទទួលបានព័ត៌មានលំអិត៖


