សារមន្ទីរចំនួន៣នៅខេត្តសៀមរាប អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ និងចូលទស្សនាឥតគិតថ្លៃទៀត
យោងតាមសេចក្តីជូនដំណឹងពីអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យដំណើរការឡើងវិញ ជូនភ្ញៀវជាតិ-អន្តរជាតិ និងសារធារណជនទាំងអស់ បានចូលទស្សនា ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ នៅសារមន្ទីទាំងបីរបស់អាជ្ញាធរជាតិអប្សរាចំនួន៣រួមមាន៖

១- សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
២- សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី
៣- សារមន្ទីរឡតានី
ជាមួយគ្នានេះដែរ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់រលកទី២ននៃការចម្លងជម្ងឺកូវីដ១៩ អាជ្ញាធរជាតិអប្សរា នឹងបន្តអនុវត្តនូវវិធានការការពារនានាដូចជា ស្គេនកំដៅ ប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងស្នើសុំឲ្យភ្ញៀវជាតិ និងអន្តរជាតិ រួមជាមួយមន្ត្រី-បុគ្គលិក ដែលបំពេញការងារនៅសារមន្ទីរពាក់ម៉ាស់ ព្រមទាំងរៀបចំឲ្យមានគម្លាតសុវត្ថិភាព មុននឹងចូលទស្សនាសារមន្ទីរទាំង៣ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីការពារហានិភ័យនៃការចម្លងជម្ងឺកូវីដ១៩៕

