ទន្សោងកំសត់ជាប់អន្ទាក់ព្រាន ឈឺចាប់ ហូរទឹកភ្នែក រហូតដល់ស្លាប់ ឥលូវនេះយកសពទៅកប់នៅក្នុងទីស្នាក់ការក្នុងព្រៃហគមន៍សង្ឃរុក្ខវ័ន
សត្វទន្សោងដែលស្លាប់បាត់បង់ជីវិតដោយជាប់អន្ទាក់ព្រានត្រូវបានកប់នៅក្នុងទីស្នាក់ការក្នុងព្រៃហគមន៍សង្ឃរុក្ខវ័ននៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុងខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០ នេះដោយមានការចូលរួមពីមន្ត្រីឧទ្យានុរក្ស ព្រះសង្ឃ និងសមាជិកនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ន។

សត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់បាត់បង់ជីវិត នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្តនៅក្នុងដែនជម្រកសត្វព្រៃសង្ឃ រុក្ខវ័ន ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០នេះ ដោយសារតែស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃមកហើយ ទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ។
សត្វទន្សោងមួយក្បាលដែលត្រូវបានជួយសង្គ្រោះនេះពិតជាគួរឱ្យអាណិតអាសូរខ្លាំងណាស់។ នៅលើមុខរបស់វា មានស្នាមហូរទឹកភ្នែកដែលទំនងជាអស់ក្តីសង្ឃឹម និងជឿថាខ្លួនប្រាកដជាត្រូវបានព្រានព្រៃគ្មានក្តីមេត្តាសម្លាប់ជាមិនខាន ប៉ុន្តែទីបំផុតត្រូវបានជួយសង្គ្រោះរួចផុតពីក្រញ៉ាំដៃក្រុមព្រានព្រៃ តែអកុសល សត្វទន្សោងនេះនោតែស្លាប់បាត់បង់ជីវិតគួរ ឱ្យសង្វេគបំផុត ដោយសារតែសុខភាពចុះខ្សោយខ្លាំង អត់ចំណីជាច្រើនថ្ងៃ និងឈឺស្នាមរបួសជាប់អន្ទាក់៕ ប្រភព៖ Ministry of Environment




