ព័ត៌មានជាតិ

ដល់ខែធូរេន ឃ្លានខ្លាំងពេកចូលលួចបេះក្នុងចំការគេមួយផ្លែ ត្រូវម្ចាស់តាមទាន់ ចាប់អោយប៉ូលីសទារសំណង១ពាន់ដុល្លារ

BY
Khmernote Media
May 25, 2020

ករណីលួចចូលបេះធូរេនមួយផ្លែ ម្ចាស់ចំការទារសំណង១ពាន់ដុល្លារ កំពុងក្លាយជាប្រធានបទគួរអោយចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គម Facebook ខណៈដែលមហាជនបានលើកឡើងថាវាជារឿងហួសហេតុដែលម្ចាស់ចំការទារសំណងដល់១ពាន់ដុល្លារ ចំណែកអ្នកខ្លះលើកឡើងថា គួរតែអប់រំណែនាំ ដល់ក្មេងៗទាំងនោះបានហើយកុំដល់ថ្នាក់ទារសំណងហួសបែបនេះ។

ក្នុងនោះលោក ផែង វណ្ណៈ ក៏បានរៀបរាប់ថា៖ “ឃ្លានខ្លាំងពេកអត់លុយទិញ​ ក្មេង​ប្រុស​ ២-៣​ នាក់​ ដាច់​ចិត្ត​លួច​បេះទុរេនក្នុងចំការរបស់​ប្រជាពលរដ្ឋ​ នៅ​ស្រុក​កំពង់​ត្រាច​ ខេត្ត​ កំពត​ ត្រូវ​ម្ចាស់​ចំការ​តាមចាប់បាន​ប្រគល់អោយ​សមត្ថកិច្ច​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៥​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ នេះ​ ដោយម្ចាស់​ទាមទារ​សំណង​ ១០០០​ ដុល្លារ​ ។ ដោយឃេីញ​ក្មេង​ប្រុស​ទាំងនោះ​ក្រីក្រ​ ហេីយទេីបតែលួចបេះ​ ១ផ្លែ​ លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរឹទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានអោយ​សមត្ថកិច្ច​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ កំពង់​ត្រាច​ ធ្វើ​ការអប់រំ​ និង​ អោយ​ឪពុកម្ដាយ​មកធ្វើ​លិខិត​ធានា​យកទៅផ្ទះវិញ​។ ខ្ញុំ​បាទ​សូមអរគុណ​ចំពោះ​លោក​ស្នងការ​ខេត្ត​កំពត​ ដែល​បានយោគយល់​ និង​ ផ្ដល់​ឱកាស​អោយ​ក្មេង​ៗដែលមានកំហុស​មានឱកាស​កែខ្លួន​។” តើប្រិយមិត្តយល់យ៉ាងណាដែរ?

Share This Post: