ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កោតចេះធ្វើទៅរួច! ឃាត់ខ្លួនបុរសម្នាក់ ក្រោយបង្ខំកូនស្រី និងក្មួយស្រី នៅតូចៗឲ្យបម្រើតណ្ហារបស់ខ្លួន

    BY Khmernote Media May 25, 2020
    កោតចេះធ្វើទៅរួច! ឃាត់ខ្លួនបុរសម្នាក់ ក្រោយបង្ខំកូនស្រី និងក្មួយស្រី នៅតូចៗឲ្យបម្រើតណ្ហារបស់ខ្លួន

    ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពបង្ខំកូនស្រី និងក្មួយស្រីអោយបៀមប្រដាប់ភេទខ្លួន។ ករណីរំលោភសេពសន្ថវៈនេះបានកើតឡើងកាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុច ភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

    ជនរងគ្រោះ ចំនួន ០២ នាក់ ទី១-ឈ្មោះ ទ ក ន ភេទស្រី អាយុ០៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិឃុំកើតហេតុ (ត្រូវជាកូនបង្កើតរបស់ជនសង្ស័យ) និងទី២-ឈ្មោះ វ ក ដ ភេទស្រី អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិឃុំកើតហេតុ (ត្រូវជាក្មួយបង្កើតរបស់ជនសង្ស័យ) ចំណែកឯជនមានឈ្មោះ កាន អូនទូច ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

    តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា កាលកន្លងទៅ ពេលដែលជនសង្ស័យនៅផ្ទះជាមួយកូន និងក្មួយ ហើយគ្រប់គ្នាចេញទៅធ្វើការអស់ ជនសង្ស័យធ្លាប់បានលួងលោម បង្ខំកូន និងក្មួយរបស់ខ្លួនអោយបៀមប្រដាប់ភេទរបស់ខ្លួន ម្នាក់ចំនួនពីរទៅបីដងមកហើយ។ លុះរហូតដល់ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី ម្ដាយមីងឈ្មោះ ស្ដើង លាប បានស្ដាប់លឺសម្លេងថតក្នុងទូរស័ព្ទ លឺសូរសម្លេងក្មួយស្រីមិនប្រក្រតីក៏ចាប់ផ្ដើមសួរនាំពីដំណើររឿង ពេលនោះក្មួយស្រីក៏ប្រាប់ថាប៉ា រួចក៏លែងហ៊ាននិយាយអ្វីទាំងអស់។

    បន្ទាប់មកនៅថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៨និង០០នាទី ឈ្មោះ មុត ឃីម ត្រូវជាយាយ និងឈ្មោះ ស្ដើង លាប ត្រូវជាម្ដាយមីងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិល ។ ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាមកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិលបានធ្វើការកោះហៅជនសង្ស័យមកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ កាន អូនទូច បានសារភាពថាខ្លួនពិតជាបានបង្ខំអោយក្មួយ បៀមប្រដាប់ភេទរបស់ខ្លួនមែន តែនាងពុំបានបៀមនោះទេ ចំណែកកូនរបស់ខ្លួនគេ ពុំដែលបង្ខំអ្វីទេ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី៕

    ប្រភព៖ មហាគ្រួសារតាខ្មៅ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay