ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចោរយកកាំបិតប៉័ងតោគាស់ទ្វារដែកផ្ទះល្វែងចូលលួចម៉ូតូ ក្នុងបុរីរំចេក៣ គេចខ្លួនបាត់ដោយសុវត្ថិភាព

    BY Khmernote Media May 26, 2020
    ចោរយកកាំបិតប៉័ងតោគាស់ទ្វារដែកផ្ទះល្វែងចូលលួចម៉ូតូ ក្នុងបុរីរំចេក៣ គេចខ្លួនបាត់ដោយសុវត្ថិភាព

    រាជធានីភ្នំពេញ ៖ ភ្ញាក់ពីដំណេកភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលម្ចាស់ផ្ទះមួយល្វែងក្នុងបុរីរំចេក៣ ត្រូវបានក្រុមចោរធ្វើសកម្មភាពយកកាំប៉ិតប៉័ងតោគាស់ទ្វារដែក និងកញ្ចក់ទ្វារ ចូលលួចយកម៉ូតូឌ្រីមសង់មួយគ្រឿង គេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីចន្លោះម៉ោង០១ដល់ ម៉ោង០៣រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះល្វែងមួយកន្លែងលេខS33 ក្នុងបុរីរំចេក៣ ផ្លូវបេតុង ក្នុងភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

    តាមសម្តីរបស់ជនរងគ្រោះឈ្មោះ អាត សុឃីម ភេទប្រុស បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា ក្រុមចោរបានធ្វើសកម្មភាពយកកាំបិតប៉័ងតោគាស់ទ្វារដែកផ្នែកខាងក្រោយ លូកដៃបើកគន្លឹះទ្វារបានយ៉ាងងាយស្រួល រួចចូលមកគាស់ និងដោះកញ្ចក់ទ្វារកន្លែងចង្ក្រានបាយជាន់ទី២ យកកញ្ចក់ចេញបានទាំងផ្ទាំង ព្រោះគាត់មិនបានចាក់សោរទេ ដោយយល់ថាទ្វារពីរជាន់ទៅហើយ គ្រាន់តែខ្ទាស់គន្លឹះទ្វារទាំងពីរដូចធម្មតាប៉ុណ្ណោះ ហើយនៅមុនម៉ោង១២រំលងអាធ្រាត្រ គាត់បានចេញមកមើលដែរ តែពុំមានបាត់អ្វីឡើយ ហើយក៏ចូលសម្រាកវិញទៅ ។ លុះពេលភ្ញាក់ពីដំណេក ស្រាប់តែម៉ូតូរបស់គាត់ ត្រូវបានចោរលួចយកបាត់ទៅហើយ ចំណែកឯកាបូបដាក់ឯកសារ ត្រូវបានរើកកាយឯកសារទៀតផង ។

    បើតាមសម្ដីអ្នករស់នៅក្នុងបុរីក៏បានត្អូញត្អែរប្រាប់ដែរថា ផ្ទះល្វែងក្នុងបុរីរំចេក៣នេះ ធ្វើទ្វារដែកខាងក្រោយ គ្មានស្តង់ដារទេ និងគ្មានកម្លាំងសន្តិសុខយាមឲ្យបានត្រឹមត្រូវនោះទេ ពួកគាត់បានស្នើសុំដល់សមត្ថកិច្ចមូលដ្ឋាន ពង្រឹងការល្បាតក្នុងបរិវេណផ្ទះល្វែងក្នុងបុរីរំចេក៣នេះផង។ ម៉ូតូដែលត្រូវបានចោរគាស់ផ្ទះយកទៅបាត់នោះ ម៉ាកហុងដារឌ្រីមសង់ (HONDA DREAM) ពាក់ស្លាកលេខភ្នំពេញ 1IH-9051 ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅស្នាក់កាប៉ុស្តិ៍រដ្ឋបាលនគរបាលកន្ទោក ដើម្បីដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចស្រាវជ្រាវរកមុខក្រុមជនសង្ស័យទាំងនោះអោយអស់ពីសមត្ថភាពផង ។ មហាជន និងម្ចាស់ផ្ទះរងគ្រោះរងចាំមើលថា តើសមត្ថកិច្ចជំនាញនៃអធិការដ្ឋានខណ្ឌកំបូល អាចស្រាវជ្រាវជនសង្ស័យនោះយកមកផ្ដន្ទោទោសបានដែរទេ…?៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay