ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពលរដ្ឋខ្មែរ ដែលកាន់លិខិតឆ្លងដែនកម្ពុជា ដែលចង់ធ្វើដំណើរពីក្រៅប្រទេសចូលមកកម្ពុជាវិញ មិនបាច់មានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​-១៩​ ទេ

    BY Khmernote Media May 27, 2020
    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពលរដ្ឋខ្មែរ ដែលកាន់លិខិតឆ្លងដែនកម្ពុជា ដែលចង់ធ្វើដំណើរពីក្រៅប្រទេសចូលមកកម្ពុជាវិញ មិនបាច់មានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​-១៩​ ទេ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅថ្ងៃទី២៧​ ឩសភា​ ២០២០​ នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានសម្រេច​វិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជាហេីយដែលកំពុងធ្វេីដំណេីរឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​-១៩​ ទេ។

    ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺ​តម្រូវអោយចូលពិនិត្យសុខភាព​ និងពិនិត្យសំណាក​ ហេីយដាក់អោយស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថាតេីមានរោគឆ្លងឬអត់​រោគឆ្លង​ ទេីបអនុញ្ញាត្តិអោយទៅលំនៅដ្ឋានវិញ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២០ នេះ កម្ពុជាយើងបានរកឃើញវិជ្ជមានកូវីដ-១៩ សរុបទាំងអស់ទូទាំងប្រទេសចំនួន ១២៤នាក់ ហើយ២នាក់កំពុងសម្រាកក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ហើយ ១២២នាក់យើងបានព្យាបាលជាសះស្បើយ និងមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay