ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់ហូបចុករួច ចូលដេកមួយសន្ទុះភ្ញាក់មកវិញចោរលួចម៉ូតូបាត់

    BY Khmernote Media May 28, 2020
    បុរសម្នាក់ហូបចុករួច ចូលដេកមួយសន្ទុះភ្ញាក់មកវិញចោរលួចម៉ូតូបាត់

    រាជធានីភ្នំពេញ ៖ បុរសម្នាក់និងសន្តិសុខមានការផឹកស៊ីជាមួយគ្នារួចមកក៏នាំគ្នាដេកលង់លក់ដឹងខ្លួនឡើងបាត់ម៉ូតូ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង០២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចជាប់របងសណ្ឋាគារកុងទីណង់តាល់ហៅថៃប៊ុនរ៉ុង (ស្តុបបន្ទាយស្លឹក) តាមបណ្ដោយផ្លូវ២០៥ ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    ជនរងគ្រោះដែលបាត់ម៉ូតូមានឈ្មោះ សុង រិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ការសែត តាមហាងកាហ្វេនៅម្ដុំផ្សារដើមគរ មានស្រុកកំណើតភូមិថ្មពូន ឃុំ ថ្មពូន ស្រុកកញ្ច្រៀជ ខេត្តព្រៃវែង បានបាត់ម៉ូតូម៉ាកវ៉េវ (Wave) ពណ៌ខ្មៅ មិនចាំស្លាកលេខ ដោយទាំងកាតគ្រី និងអត្តសញាណប័ណ្ណរួមទាំងអាវ គាត់ទុកក្រោមកែប ត្រូវបានជនសង្ស័យយកទៅអស់រលីងហើយ។

    តាមសម្ដីរៀបរាប់របស់បុរសជនរងគ្រោះបានប្រាប់ឲ្យក្រុមការងារខ្មែរណូតបានដឹងថា ដំបូងឡើយរូបគាត់បានមកលេងសន្តិសុខ នៅកន្លែងកើតហេតុខាងលើ ហើយក៏មានការហូបចុកផឹកស្រាបៀរចប់រួចរាល់ទៅគាត់នាំគ្នាលើកម៉ូតូយកទៅដាក់ នៅកៀនជញ្ជាំងកន្លែងសន្តិសុខយាម។ ពួកគាត់ទាំងពីរនាក់ បានដេកលង់លក់យ៉ាងស្រួលក្នុងដំណេកក្រោមដំបូលយ៉ាប់ រហូតដល់ពេលដែលគាត់ភ្ញាក់ឡើងវេលាម៉ោងកើតហេតុខាងលើហ្នឹងក៏ស្រាប់តែបាត់ម៉ូតូរបស់គាត់មិនឃើញក៏មានការភ្ញាក់ផ្អើលឡើងហើយក៏ជិះម៉ូតូឌុបទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីឲ្យសមត្ថកិច្ចជួយរកម៉ូតូឲ្យគាត់ពេលទៅដល់ប៉ុស្តិ៍នោះ គាត់ស្រែកហៅប៉ូលីស រយៈពេលកន្លះម៉ោងមិនឃើញប៉ូលិសនៅក្នុងប៉ុស្តិ៍សូម្បីតែម្នាក់៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay