ព័ត៌មានជាតិ

អរគុណក្រុមគ្រូពេទ្យកម្ពុជា! ស្ត្រីខ្មែរអាយុ៣៩ឆ្នាំ ទីលំនៅនៅសង្កាត់ទឹកថ្លា ដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិកឆ្លងកូវីដ១៩ ឥលូវនេះគ្រូពេទ្យកម្ពុជា ព្យាបាលជាសះស្បើយហើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ

BY
Khmernote Media
May 30, 2020

ព្រឹកនេះក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យដឹងពីការជាសះស្បើយរបស់ស្ត្រីខ្មែរអាយុ៣៩ឆ្នាំ មានទីលំនៅនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន០២លើក ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ រួចហើយ។

គួររម្លឹកផងដែរថា ព្រឹកនេះកម្ពុជាក៏បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ទៀតជាបុរសជនជាតិខ្មែរត្រឡប់មកពីថៃ ធ្វើដំណើរតាមរថយន្តទេសចរណ៍១២កៅអី ឥលូវកំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យផងដែរ៕

Share This Post: