ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្គាក្លាសេមានចាក់បញ្ចូលចាហួយ ជាង ១១ តោនប្រុងចូលលក់ចែកចាយនៅភ្នំពេញ ត្រូវបានសមត្ថកិច្ចធ្វើការដុតកម្ទេចចោលហើយ

    BY Khmernote Media May 31, 2020
    បង្គាក្លាសេមានចាក់បញ្ចូលចាហួយ ជាង ១១ តោនប្រុងចូលលក់ចែកចាយនៅភ្នំពេញ ត្រូវបានសមត្ថកិច្ចធ្វើការដុតកម្ទេចចោលហើយ

    រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មន្រ្តីអគ្គនាកដ្ឋាន ក.ប.ប. បានធ្វើការដុតកម្ទេចចោល បង្គាក្លាសេ ចំនួន ៤៤៩ កេស ស្មើនឹង ១១,២២៥ គីឡូក្រាម នៅទីលាន ចាក់សម្រាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពិធីនេះមានការចូលរួមពីមន្រ្តីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផ្នែកបទល្មើសសេដ្ឋកិច្ច និងសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចំណែកមធ្យោបាយ ដឹកជញ្ជូនទំនិញល្មើស ត្រូវបានបានយកមករក្សាទុកនៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធីបន្ត។

    សូមបញ្ជាក់ផងដែរថា នៅយប់រំលងអាធ្រាត ឈានចូលថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានកិច្ចសហការពីមន្រ្តីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផ្នែកបទល្មើសសេដ្ឋកិច្ច និងមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានស្ទាក់ឃាត់រថយន្តដឹកគ្រឿងសមុទ្រចំនួន ០៣ គ្រឿង នៅលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌដង្កោរាជធានីភ្នំពេញ។ បន្ទាប់ពីបានត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញបង្គាមានចាក់បញ្ចូល សារធាតុស្រដៀងចាហួយ ចំនួន ៤៤៩ កេស ស្មើនឹង ១១,២២៥ គីឡូក្រាម៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay