ប្រកាសបិទចរាចរណ៍ម្តុំផ្លូវនាងគង្ហីងចាប់ពីយប់នេះទៅ ដល់ទៀបភ្លឺព្រឹកស្អែក
- May 5, 2018
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២១:០០ ដល់ម៉ោង ៥:០០ទៀបភ្លឺថ្ងៃទី០៦ ខែឧសភា ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីងនឹងចាប់ផ្តើមស្ទួចតម្លើងគ្រោងដែកតួស្ពានជំហានទី២ ប្រវែង ៤១ម កាត់ទទឹងខាងលើវិថី ទេព ផន ឬផ្លូវលេខ ១៨២ ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវហាង Kawasaki ទៅចិញ្ចើមផ្លូវ អូឡាំព្យាសុីធី ។
ខណៈធ្វើការស្ទួចតម្លើងគ្រោងដែកតួស្ពាន អាជ្ញាធរក៏បានធ្វើការបិទចរាចរណ៍ឆ្លងកាត់ក្នុងអំឡុងពេលខាងលើផងដែរ ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ដែលមានគ្រោងធ្វើដំណើរតាមផ្លូវខាងលើ សូមធ្វើការពង្វាងផ្លូវ ដើម្បីសុវត្ថិភាព៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






