ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាហាវណាស់! អារ.កសម្លាប់ម្តាយ និងកូនរួចដុតសពចោល ដែលអ្នកភូមិសង្ស័យប្តីជាអ្នកធ្វើ

    BY Khmernote Media May 31, 2020
    សាហាវណាស់! អារ.កសម្លាប់ម្តាយ និងកូនរួចដុតសពចោល ដែលអ្នកភូមិសង្ស័យប្តីជាអ្នកធ្វើ

    ខេត្តបាត់ដំបង៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីអ្នកភូមិបានប្រទះឃើញសពម្តាយកូន២នាក់ត្រូវបានឆេះខ្លោចខ្លួននៅក្នុងផ្ទះខ្លួនដោយមានទាំងស្នាមអារកទៀតផង ដោយសង្ស័យឃាត់កជាប្តី។

    ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ភូមិ ព្រៃលាវ ស្រុកថ្មគោល ខេត្តបាត់ដំបង។ តាមសាក្សីបានឱ្យដឹងថា គ្រួសារខាងលើបានសមាជិកចំនួន៣នាក់ប្តីប្រពន្ធនិងកូនម្នាក់។

    សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាកើតហេតុមានប្រជាពលរដ្ឋបានរាយការណ៍ថាមានមនុស្សស្លាប់ម្តាយកូននៅក្នុងផ្ទះតែម្តង ដោយសភាពសពមានស្នាអារក និងត្រូវភ្លើងឆេះតែផង ។ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងពិនិត្យជាក់ស្តែង ទីតាំងខាងលើមិនឃើញមានវត្តមានបុរសជាប្តីនោះទេ ដោយសង្ស័យឃាតកជាប្តីសម្លាប់រួចគេចខ្លួនបាត់ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay