ម្សិលមិញនេះសាំងហ្គាពួររកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៥១៨នាក់ ដែលនាំឱ្យចំនួនសរុបកៀកនឹង ៣៥,០០០នាក់
សាំងហ្គាពួរ៖ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ខ្លួនបានបញ្ជាក់ករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៥១៨ ករណី កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ដោយមាន ៣ករណី ជាករណីក្នុងសហគមន៍ នេះបើយោងតាមការចុះផ្សាយរបស់ The Straits Times ។ ភាគច្រើននៃករណីដែលបានបញ្ជាក់គឺនៅតែជាពលករបរទេស ដែលរស់នៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករ។ ករណីថ្មីៗនេះនាំឱ្យករណីសរុបរបស់សាំងហ្គាពួរកើនដល់ ៣៤,៨៨៤ នាក់ និងស្លាប់សរុបមាន ២៣នាក់ដដែល។

កាលពីថ្ងៃសៅរ៍ក្រសួងសុខាភិបាលបានរាយការណ៍ថា មានអ្នកជំងឺចំនួន ១,០៩៦នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ដែលនាំឱ្យចំនួនអ្នកជំងឺដែលបានជាសះស្បើយមានចំនួន ២០,៧២៧នាក់។ នេះរាប់បញ្ចូលទាំងអ្នកជំងឺ ៩នាក់ ដែលបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ប៉ុន្តែបានស្លាប់ដោយសារបុព្វហេតុផ្សេងទៀត ដែលក្រសួងសុខាភិបាលចាត់ទុកថាបានជាសះស្បើយហើយ។ ក្រសួងក៏បានបន្ថែមទីតាំងផ្សារទំនើបនិងមជ្ឈមណ្ឌលអាហារជាច្រើន ទៅក្នុងបញ្ជីកន្លែងដែលអ្នកជំងឺ COVID-19 ធ្លាប់ឆ្លងកាត់និងទស្សនាមុនពេលពួកគេដឹងថាមានផ្ទុកជំងឺ COVID-19 នេះ៕



អត្ថបទ៖ លីដា
ប្រភព៖ The Straits Times