ដល់ករ! BOOSTRONG ធ្វើឲ្យអ្នកគាំទ្របទគាត់សប្បាយទៀតហើយ
ពិតជាអស្ចារ្យមែន ប៊ូសស្ត្រងហ៊ានចំណាយយ៉ាងច្រើនដើម្បីអញ្ជើញតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកឲ្យមកច្រៀងនិងសម្ដែងកំសាន្តជួនបងប្អូនយើងឲ្យមានភាពសប្បាយរីករាយបំបាត់ទុក្ខកង្វល់។ តើបងប្អូនដឹងទេថាតារាដែលក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង បានអញ្ជើញមកនោះជានរណាទេ?

បើនិយាយអំពីបទចម្រៀងដែលល្បីជាងគេរបស់គាត់វិញគឺបងប្អូនស្គាល់ច្រើនជាងឈ្មោះរបស់គាត់ទៀត ជាពិសេសក្នុងស្រទាប់យុវវ័យយើង ទោះបីជាមិនអាចយល់ន័យបទចម្រៀងនោះក៏ដោយក៏មានភាពពេញនិយមគ្រប់ៗគ្នាដែរ។ បទចម្រៀងនោះគឺមានអ្នកចូលទស្សនារហូតដល់ទៅជាង ៧៦លានដងឯណោះ ហើយក៏មានអ្នកយកមករាំតាម និងបំបែកក្បាច់រាំជាច្រើននៅក្នុងពិភពយូធូប។ បទចម្រៀងដែលមានភាពពេញនិយមនោះគឺបទ ប៉ាណាម៉ា( PANAMA) ដែលច្រៀងដោយលោក ម៉ាតេអូ (Matteo) ។

ប្រកដជាសប្បាយហើយលើកនេះ ការប្រគំតន្ត្រីដែលមានការចូលរួមដោយតារាល្បីលំដាប់ថ្នាក់ពិភពលោកនេះនឹងធ្វើឡើងនៅថ្ងៃទី 12 ឧសភា 2018 នេះហើយនៅទីក្រុងកោះពេជ្រ។ សូមបងប្អូនដែលជាអ្នកគាំទ្របទចម្រៀងប៉ាណាម៉ាទាំងអស់អញ្ជើញចូលរួមទទួលយកភាពសប្បាយរីករាយនឹងជួបជាមួយម្ចាស់បទចម្រៀងនេះដោយសេរី ព្រមទាំងទទួលយករសជាតិដ៏វិសេសវិសាលពីភេសជ្ជៈប៉ូវកំលាំង BOOSTRONG ខ្លាំងជាង យូរជាង។
