សិល្បៈ

អត់ចាំស្អែកទេ ! ម៉េង កែវពេជ្ជតា ឆ្លើយតបភ្លាមៗចំពោះពាក្យបណ្តឹងភរិយាក្រោយ របស់អតីតស្វាមី

BY
Khmernote Media
June 3, 2020

ក្រោយមានពាក្យបណ្តឹងមួយចូលដល់តុលាការក្រុងភ្នំពេញ ប្តឹងអ្នកនាង ម៉េង កែវពេជ្ជតា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ក្រោយពេល Live video នៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃ១០ ខែឧសភា ឆ្នាំ២០២០ ដែលទាមទារសំណងត្រឹម១០០រៀល និងអោយអ្នកនាងធ្វើការសុំទោសជាសាធារណៈនៅលើបណ្តាញសង្គម Facebook។ ពេលនេះ តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ បានឆ្លើយតបភ្លាមៗវិញថា៖

“ក្រោយពីខ្ញុំបានបកស្រាយអំពីការពិតនៅពីក្រោយនៃសម្លេងជេររបស់ខ្ញុំ​ក្នុងខ្សែរអាត់​ និងពាក្យមួលបង្កាច់​មួយចំនួន​ដែលជនថោកទាបបានធ្វេី​ដេីម្បីអោយគេស្អប់ខ្ញុំ ពេលនេះខ្ញុំ​ និងកូន​បានទទួលយុត្តិធម៌អំពីមហាជនរាប់​លាននាក់ហេីយ​ គឺលែងមានការយល់ច្រលំ​ និងបានទទួលនូវការអាណិត​ ការផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅ​ ។ ម្តាយកូនយេីងខ្ញុំសូមគោរពអរគុណលោកទាំងអស់ខ្លាំងណាស់​

…ប៉ុន្តែអតីត​ ស្វាមីបោះត្រារបស់ខ្ញុំ​ ដែលពាក់ផ្កាយលេីស្មាដោយសារខ្ញុំ​ បានដឹកដៃប្រពន្ធចុងក្មេងជាង៣០ឆ្នាំមកប្តឹងខ្ញុំអោយឡេីងតុលាការទៅវិញ ! ផ្កាយលេីស្មានេះបានធ្វេីបាបខ្ញុំ​ និងកូនកាលពី១០ឆ្នាំមុន​ម្តងហេីយ។ ពិតជាសក្តិសមនិងកិត្តិយស​ឯកឧត្តមផ្កាយបីនៃក្រសួងមហាផ្ទៃមែន​ ក្លាហាន​ណាស់​ ក្លាហានបានតែជាមួយ​មនុស្សស្រី​ និងកូនក្មេង​ ។ ដេីម្បីផ្គាប់ចិត្តស្រី​ចុង​ ហ៊ានលេីកដៃធ្វេីបាបកូនខ្លួនឯង​ ! បងប្អូនណាអាចឆ្លេីយនឹងខ្ញុំបាន​ ? ក្នុងលោកនេះ​ តេីមានស្ត្រីប៉ុន្មាននាក់ដែលត្រូវប្តីថោកទាបផិតក្បត់ដេញប្រពន្ធកូនចេញពីផ្ទះ​ ហេីយដឹកដៃប្រពន្ធចុងមកប្តឹងប្រពន្ធដេីម​ ? ?

ក្នុងលោកនេះ​ តេីមានកូនប៉ុន្មាននាក់ដែលត្រូវរងភាពកំព្រាឪ​ ព្រោះតែឪស្រីស្រាល្បែង​ ? ក្នុងលោកនេះ​ តេីមានកូនប៉ុន្មាននាក់ដែលត្រូវឪពុកចិត្តតិរិច្ឆាន​ តាមយាយីសូម្បីសល់ម្តាយតែមួយហេីយនៅមកតាមបំផ្លាញដោយមិនខ្វល់ដល់ការរស់នៅរៀនសូត្រ​ និងអារម្មណ៍​កូន ឥតល្ហែរ​បែបនេះ​ ? តេីឯណាទៅកត្តិយសជានាយនគរបាលជាតិ​ ? ឯណាទៅកិត្តិយសជាមនុស្ស ? ឯណាទៅកិត្តិយសជាឪពុក​ ? គិតទៅ​ គ្រាន់តែខ្ញុំចង់រកយុត្តិធម៌​ និងកិត្តិយសដែលបាត់បង់អស់រយៈ១០ឆ្នាំដោយសារពួកគេសោះ​ ក៏ពួកគេមិនព្រមដែរ ពួកគេចង់អោយខ្ញុំរស់ក្នុងឈ្មោះថោកទាប​ និងយល់ច្រលំ​ជារៀងរហូត ទេីបពួកគេសុខចិត្ត​ពួកគេពិតជាមិនចង់អោយខ្ញុំទទួលបាន​យុត្តិធម៌ទេ​ ។ ពេលនេះ​ជុំវិញខ្ញុំសុតតែបីសាច​ និងខ្មោចព្រាយ​ចូល​មករារាំង​ ..ប៉ុន្តែខ្ញុំមិនខ្លាច​ឡេីយ​ ! យុត្តិធម៌ត្រូវតែមានសម្រាប់ខ្ញុំ​ ! ទោះជាពិបាកយ៉ាងណា​ ក៏ខ្ញុំមិនព្រមសូមទោសអាមនុស្សក្បត់ប្រពន្ធកូន​ ក្បត់ប្រពៃណីយ​ទាំងពីរ​នាក់ឯងជាដាច់ខាត​ !​ ! !”

Share This Post: