ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វាយប្លន់យកកាបូបលុយពីស្ត្រីខ្មែរវៀតណាមម្នាក់បានសម្រេច តែស៊យធំភ័យពេករត់ចោលម៉ូតូ Let’s មួយគ្រឿងវិញ

    BY Khmernote Media June 3, 2020
    វាយប្លន់យកកាបូបលុយពីស្ត្រីខ្មែរវៀតណាមម្នាក់បានសម្រេច តែស៊យធំភ័យពេករត់ចោលម៉ូតូ Let’s មួយគ្រឿងវិញ

    រាជធានីភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះបំណងទៅផ្សារទិញបន្លែយកមកលក់ក្នុងភូមិ ស្រាប់តែមានជនសង្ស័យ២នាក់បានជិះម៉ូតូឌុបគ្នាមកពីក្រោយ ប្រដាប់ដោយមួកសុវត្ថិភាពធ្វើសកម្មភាពវាយប្លន់យកកាបូបលុយបានសម្រេច បណ្ដាលឲ្យដួលម៉ូតូរងរបួសរលាត់ដៃជើងហើយស្រែក”ចោរៗ” ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់កម្លាំងល្បាត និងនាំគ្នាចេញមកជួយព្រោងព្រាត ធ្វើឲ្យជនសង្ស័យឡើងជិះម៉ូតូមិនទាន់ ព្រោះភ័យស្លន់ស្លោពេកក៏រត់គេចខ្លួនបាត់ទៅ បន្សល់ម៉ូតូ Let’s មួយគ្រឿង ដែលជិះធ្វើសកម្មភាពនៅកន្លែងកើតហេតុ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤:៤០នាទីទាបភ្លឺឈានចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលក់ភេសជ្ជៈមួយកន្លែង (ចម្ងាយពីវត្តឬស្សីស្រស់ប្រហែល២០០ម៉ែត្រ) លើផ្លូវបេតុងក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    ជនរងគ្រោះមានឈ្មោះ ខន ហៀង ភេទស្រី ជនជាតិខ្មែរ-វៀតណាម អាយុ៣៣ឆ្នាំ មុខរបរអ្នកលក់បន្លែ មានទីលំនៅក្នុងភូមិកើតហេតុ សម្ភារៈដែលមាននៅក្នុងកាបូបលុយមានដូចជា : ទូរស័ព្ទម៉ាក Sumsung ចំនួន០១គ្រឿង, លុយសរុបជាង១លាន៣សែនរៀល ។

    បើតាមសម្ដីអនុសេនីយ៍ឯក ហោ ស៊ីលីហ៊ូវ នាយប៉ុស្តិ៍នគរបាលនិរោធ បានថ្លែងប្រាប់ថា នៅយប់កើតហេតុ កម្លាំងល្បាតប៉ុស្តិ៍នគរបាលនិរោធនៃអធិការដ្ឋានខណ្ឌច្បារអំពៅ បានចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានធ្វើការចល័តពីភូមិ១ ចូលទៅភូមិ១ រួចចល័តឡើងមកលើផ្លូវជាតិ និងច្រកដឿងហែមនានា ដោយឆ្លងកាត់កើតហេតុខាងលើនេះដែរ ដោយពុំឃើញមានអ្វីទេ ហើយយក៏ល្បាតចល័តបន្តតាមភូមិផ្សេងទៀតដូចសព្វដង។ ក្រោយមកក៏ទទួលបានដំណឹងថាមានករណីវាយប្លន់នៅចំណុចកើតហេតុខាងលើ ទើបកម្លាំងល្បាតត្រលប់មកវិញ ដើម្បីជួយអន្តរាគមន៍ តែជនសង្ស័យបានគេចខ្លួនបាត់ហើយ បន្សល់ទុកម៉ូតូមួយគ្រឿងដែលជិះធ្វើសកម្មភាពផងដែរ។

    តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿង តែម្នាក់ឯងចេញពីផ្ទះ បំណងទៅផ្សារទិញបន្លែយកមកលក់ក្នុងភូមិ ស្រាប់តែមានជនសង្ស័យ២នាក់ បានជិះម៉ូតូតាមមកពីក្រោយ ប្រដាប់ដោយមួកសុវត្ថិភាពធ្វើសកម្មភាពវាយរូបគាត់ពីក្រោយ ហើយក៏ដួលម៉ូតូ រងរបួសរលាត់ដៃជើង រួចជនសង្ស័យដែលជិះពីក្រោយបានកាន់មួកសុវត្ថិភាពលោតចុះមកវាយគាត់ទៀត រួចទាញកាបូបលុយរបស់គាត់ ដែលពាក់ជាប់កម៉ូតូ ហើយគាត់ក៏ស្រែក”ចោរៗ” ផ្អើលឆោឡោដល់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ រាយការណ៍ប្រាប់កម្លាំងល្បាត និងបើកទ្វារចេញមកជួយផងដែរ ហើយជនសង្ស័យក៏ទាញកាបូបលុយពីគាត់បានសម្រេច ហើយរត់ទៅឡើងជិះម៉ូតូបម្រុងគេចខ្លួន តែមិនទាន់ ព្រោះប្រជាពលរដ្ឋបានចេញមកជួយព្រោងព្រាតដែរ និងស្រែកពីចម្ងាយមកផង ទើបធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោពេកក៏នាំគ្នារត់គេចខ្លួនបាត់ទៅបន្សល់ម៉ូតូ Let’s មួយគ្រឿង ពាក់ស្លាកលេខបាត់ដំបង 1A-4678 ដែលជិះធ្វើសកម្មភាពនៅកន្លែងកើតហេតុផងដែរ។ ភ្លាមៗនោះគេឃើញកម្លាំងល្បាតប៉ុស្តិ៍និរោធបានចុះមកជួយអន្តរាគមន៍ផងដែរ រួចនាំស្ត្រីរងគ្រោះទៅប៉ុស្តិ៍ដើម្បីសាកសួរ និងទទួលពាក្យបណ្ដឹង។ ចំណែកឯម៉ូតូរបស់ក្រុមជនសង្ស័យដែលបន្សល់ទុកនៅកន្លែងកើតហេតុ បន្ទាប់ពីជិះធ្វើសកម្មភាពនោះត្រូវបានកម្លាំងយកទៅរក្សាទុកនៅប៉ុស្តិ៍ដើម្បីធ្វើការតាមជំនាញ ។

    បច្ចុប្បន្នក្រោយកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ ដើម្បីងាយស្រួលដល់សមត្ថកិច្ចកំណត់មុខសញ្ញា ធ្វើការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់អោយខានតែបាន៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay